ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា លោកកំពុងរកវិធីដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែលោកនឹងមិនចែករំលែកផែនការរបស់លោកជាមួយនរណាម្នាក់ឡើយ រហូតទាល់តែលោកផ្តល់វាដល់មេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សលេនស្គី នៅសប្តាហ៍ក្រោយ។
លោក Bolsonaro បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំនឹងប្រាប់លោក ហ្សេលេនស្គី ពីគំនិតរបស់ខ្ញុំ អ្វីដែលខ្ញុំគិត” ។ “ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំដឹងថាតើវាអាចដោះស្រាយបានយ៉ាងណា ប៉ុន្តែខ្ញុំនឹងមិនប្រាប់នរណាម្នាក់ឡើយ” ។
មេដឹកនាំប្រេស៊ីលគ្រោងនឹងនិយាយជាមួយលោក ហ្សេលេនស្គី តាមទូរស័ព្ទនៅថ្ងៃចន្ទ ។ លោក Bolsonaro បាននិយាយថា “សង្រ្គាមនេះបានបង្កឱ្យមានការរំខានយ៉ាងខ្លាំង តែប៉ះពាល់តិចសម្រាប់ប្រេស៊ីល ច្រើនទៀតសម្រាប់អឺរ៉ុប” ។
លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីផែនការសន្តិភាពដែលបានស្នើឡើងរបស់គាត់ ប៉ុន្តែលោកបាននិយាយថា ជម្លោះអាចត្រូវបានដោះស្រាយ “ដូចជារបៀបដែលសង្រ្គាមរបស់អាហ្សង់ទីនជាមួយចក្រភពអង់គ្លេសបានបញ្ចប់ក្នុងឆ្នាំ 1982” ។ អាហ្សង់ទីនបានឈ្លានពានកោះ Falkland ដែលគ្រប់គ្រងដោយអង់គ្លេសនៅខែមេសា ឆ្នាំ 1982 ដោយជំរុញឱ្យចក្រភពអង់គ្លេសបញ្ជូនកងនាវាចរដ៏ធំមួយ ។ កម្លាំងអាហ្សង់ទីនមានប្រៀបជាង ហើយទីក្រុង Buenos Aires បានចុះចាញ់នៅខែមិថុនា ឆ្នាំ ១៩៨២ ។
លោក Bolsonaro បានលើកឡើងពីការខឹងសម្បាររបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងអ្នករិះគន់ផ្សេងទៀតនៅក្នុងខែកុម្ភៈ នៅពេលដែលគាត់បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ីចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ។ លោក Bolsonaro បានប្រកាន់ជំហរអព្យាក្រឹតចំពោះជម្លោះ ហើយបានបដិសេធមិនចូលរួមក្នុងការប៉ុនប៉ងដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដើម្បីធ្វើឱ្យទីក្រុងម៉ូស្គូនៅឯកាតាមរយៈទណ្ឌកម្មអន្តរជាតិ ។
ប្រភព ៖ RT