ប្រធានាធិបតីបារាំងលោក ម៉ាក្រុង អំពាវនាវដល់ពលរដ្ឋបារាំងត្រៀមខ្លួនសម្រាប់វិបត្តិថាមពលនៅពេលដែលខ្លួនលែងទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី!!
Read Time:1 Minute, 42 Second
Views:156

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង អំពាវនាវដល់ពលរដ្ឋបារាំងត្រៀមខ្លួនសម្រាប់វិបត្តិថាមពលនៅពេលដែលខ្លួនលែងទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី!!

0 0

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានធ្វើការអំពាវនាវដល់ពលរដ្ឋបារាំងចេះអំពីវិធីសាស្រ្ដក្នុងការឆ្លើយតបទៅនឹងតម្លៃថាមពលដែលនឹងហក់ឡើងថ្លៃខ្ពស់ បន្ទាប់ពីខ្លួន កាត់បន្ថយការពឹងពាក់លើឧស្ម័នធម្មជាតិរបស់រុស្ស៊ី ។ លោក ម៉ាក្រុង បានថ្លែងតាមរយៈទូរស័ព្ទជាមួយ នឹងពលរដ្ឋរបស់ខ្លួននៅក្នុងថ្ងៃប្រកាសឯករាជ្យរបស់ប្រទេសបារាំង 14/07/2022 ថា “ពលរដ្ឋបារាំងត្រូវចេះនូវវិធីសាស្រ្ដក្នុងការសម្របខ្លួនសម្រាប់ករណីដែលពុំមានខ្សែសង្វាក់ផ្គត់ផ្គង់ពីទីក្រុងម៉ូស្គូ” ។ លោក ម៉ាក្រុងបានអង្វរករដល់ វិស័យជំនួញ ស្ថាប័នរដ្ឋ និងនៅតាមផ្ទះសម្បែងនីមួយៗ ជួយគ្នាសន្សំសំចៃថាមពលឲ្យបានកាន់តែច្រើន ក្នុងបរិបទដែលរុស្ស៊ីអាចនឹងកាត់បន្ថយឧស្ម័នធម្មជាតិ កាត់ផ្ដាច់ប្រេង រួមទាំងកត្តាដែលវិបត្តិអ៊ុយក្រែននៅកំពុងបន្តនៅឡើយផងនោះ “រុស្ស៊ីចាប់ផ្ដើមកាត់បន្ថយការបញ្ជូនឧស្ម័នធម្មជាតិ ពួកគេកំពុងផ្ដល់សារមកថា ពួកគេយកបញ្ហាថាមពលមកធ្វើជាអាវុធ” ជនជាតិបារាំងទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីសម្របខ្លួនឲ្យបានទៅតាមស្ថានភាពមួយដែលយើងត្រូវចេះមើលថែខ្លួនឯងនៅពេលដែលគ្មានឧស្ម័នធម្មជាតិរបស់រុស្ស៊ី ។

ប្រភព ៖ ABC News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post តើអ្នកដឹងទេថា កាលពីឆ្នាំមុនលោក ពូទីន បានជាប់ឈ្មោះជាបុរសដែលសង្ហារជាងគេនៅក្នុងប្រទេសរុស្ស៊ី!!
Next post ជប៉ុនប្រឈមមុខទៅនឹងវិបត្តិថាមពល ខណៈប្រជាជនជប៉ុនចង់ឲ្យរដ្ឋាភិបាលដាក់ដំណើរការឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ!!