Breaking News

ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន បានព្រមានចិនថា បើហ៊ានឈ្លានពានតៃវ៉ាន់ នោះចិននឹងត្រូវចំណាយយ៉ាងច្រើនលើសង្រ្គាមនេះ

ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន បានព្រមានចិននៅថ្ងៃអង្គារនេះ ដែលជាថ្ងៃប្រារព្ធខួបលើកទី64 ព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា ដោយនៅពេលនោះកោះតៃវ៉ាន់បានវាយបកប្រឆាំងរហូតធ្វើឱ្យចិន មិនអាចឈ្លានពានកោះមួយនេះបានដោយជោគជ័យនោះឡើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានដកស្រង់សម្តីលោកស្រី ត្សៃ អ៊ីងវិន ដែលបាននិយាយថា “ការប្រយុទ្ធដើម្បីការពារកោះតៃវ៉ាន់ និងធ្វើឲ្យពិភពលោកបានដឹងថា គ្មានការគំរាមកំហែងពីប្រទេសណាមួយអាចអង្រួនឆន្ទៈរបស់ពលរដ្ឋតៃវ៉ាន់ក្នុងការការពារទឹកដីរបស់យើងបានឡើយ” ។

លោកស្រីបានបន្តថា “ចិននឹងត្រូវចំណាយប្រាក់ច្រើនសម្បើមណាស់ បើចង់ឈ្លានពានមកលើកោះតៃវ៉ាន់ ហើយចិនក៏នឹងត្រូវទទួលបានការថ្កោលទោសពីសហគមន៍អន្តរជាតិផងដែរ” គាត់បានបន្ថែមទៀតថា កាលពី64ឆ្នាំមុនក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកោះតៃវ៉ាន់ និងចិនដីគោក ទាហាន និងជនស៊ីវិលរបស់កោះតៃវ៉ាន់បានធ្វើសកម្មភាពសាមគ្គីភាពគ្នាដើម្បីការពារកោះតៃវ៉ាន់ ដូច្នេះហើយបានជាយើងមានកោះតៃវ៉ាន់ដែលប្រកាន់យករបបប្រជាធិបតេយ្យមកទល់នឹងសព្វថ្ងៃនេះ ។

យ៉ាងណាមិញលោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន បានបង្ហាញទំនុកចិត្តថា តៃវ៉ាន់នឹងប្រយុទ្ធជាមួយនឹងចិនដីគោក ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក និងលោកខាងលិច ពួកគេផ្តល់ឧបករណ៍យោធា រួមទាំងប្រព័ន្ធការពារដែនអាកាសប្រឆាំងទៅនឹងយន្តហោះដ៏ទំនើបដូចទៅនឹងប្រព័ន្ធកាំជ្រួច Sidewinder ដែលសហរដ្ឋអាម៉េរិកបានផ្តល់ឱ្យតៃវ៉ាន់នាពេលកន្លងមក ទាំងនេះហើយបានធ្វើឱ្យកោះតៃវ៉ាន់មានប្រៀបផ្នែកបច្ចេកវិទ្យាលើចិនដីគោក ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version