ប្រធានាធិបតីតៃវ៉ាន់និយាយថា ប្រទេសរបស់លោកស្រីនឹងមិនបង្កជម្លោះទេ ប៉ុន្តែនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខជាតិរបស់យើង ។ លោកស្រី Tsai Ing-wen បានផ្ញើសារជាវីដេអូជាការឆ្លើយតបទៅនឹងសមយុទ្ធរបស់ចិន ដែលក្នុងនោះបានបាញ់មីស៊ីលនៅជិតដែនទឹកតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីប្រធានសភាអាម៉េរិកលោក Nancy Pelosi បានធ្វើដំណើរទៅកាន់កោះនេះ ។ ប្រធានាធិបតីតៃវ៉ាន់និយាយថា យើងមានចិត្តស្ងប់មិនញាប់ញ័រទេ យើងមានហេតុផលរបស់យើងក្នុងការមិនបង្កហេតុ ប៉ុន្តែយើងក៏នឹងរឹងប៉ឹង ហើយក៏មិនញញើតដែរ ។ តៃវ៉ាន់នឹងមិនធ្លាក់ចូលក្នុងបញ្ហាប្រឈមឡើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian ។

Breaking News
ប្រធានាធិបតីតៃវ៉ាន់ព្រមានទៅកាន់ចិនដែលកំពុងធ្វើសមយុទ្ធយោធាថា យើងនឹងការពារខ្លួនយើង !!
- by admin
- August 5, 2022
- 0 Comments
- Less than a minute
- 66 Views
- 1 year ago
share