ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានទៅទស្សនកិច្ចប្រទេសអាមេនី បន្ទាប់ពីមាន​ការប្រយុទ្ធគ្នារវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់
Breaking News

ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានទៅទស្សនកិច្ចប្រទេសអាមេនី បន្ទាប់ពីមាន​ការប្រយុទ្ធគ្នារវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់

ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានទៅដល់ប្រទេសអាមេនី ជាកន្លែងដែលបទឈប់បាញ់មួយបានកើតឡើង បន្ទាប់ពីការផ្ទុះការប្រយុទ្ធគ្នារវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់ដែលបានសម្លាប់ទាហានរាប់រយនាក់ពីភាគីទាំងពីរ ។

លោកស្រី Pelosi បានមកដល់រដ្ឋធានី Yerevan ប្រទេសអាមេនី កាលពីថ្ងៃសៅរ៍ ។

លោកស្រី គឺជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកដែលធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអាមេនីចាប់តាំងពីប្រទេសក្រីក្រមួយនេះទទួលបានឯករាជ្យពីសហភាពសូវៀតក្នុងឆ្នាំ 1991។

ស្ថានទូតសហរដ្ឋអាម៉េរិកបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងរួមបញ្ចូលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan ។ កាល​ពី​ថ្ងៃ​សុក្រ លោកស្រី Pelosi បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ប៊ែរឡាំង​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​និយាយ​អំពី​សិទ្ធិ​មនុស្ស និង​គោរព​សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​របស់​មនុស្ស​គ្រប់​រូប ។

សមាជិកសភាអាម៉េរិកផ្សេងទៀតដែលអមដំណើរលោកស្រី Pelosi រួមមានលោក Frank Pallone ប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មសភា និងសមាជិកសភា Jackie Speier និង Anna Eshoo ។

ប្រធានសភានៃប្រទេសអាមេនី លោក Alen Simonyan បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកស្រី Pelosi នឹង “ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខរបស់យើង” ។

អាមេនី និងអាស៊ែបៃហ្សង់បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួន២ក្នុងឆ្នាំ 2020 និងក្នុងទសវត្សរ៍ឆ្នាំ 1990 លើតំបន់ Nagorno-Karabakh ដែលជាតំបន់ដែលមានប្រជាជនអាមេនីរស់នៅ ខណៈតំបន់នោះជារបស់ប្រទេសអាហ្សែបៃហ្សង់ ។

សង្រ្គាមឆ្នាំ 2020 បានសម្លាប់ទាហានជាង 6,500 នាក់ពីភាគីទាំងពីរ ហើយបានបញ្ចប់ដោយបទឈប់បាញ់ដែលសម្របសម្រួលដោយរុស្ស៊ី ។ នៅក្រោមកិច្ចព្រមព្រៀងនោះ អាមេនីបានប្រគល់ទឹកដីដែលខ្លួនគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍មកហើយ ហើយទីក្រុងម៉ូស្គូបានដាក់ពង្រាយកងរក្សាសន្តិភាពរុស្ស៊ីប្រហែល 2,000 នាក់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ដ៏ផុយស្រួយ ។

រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​យោធា​របស់​អាមេនី ហើយ​ក៏​ខិតខំ​ធ្វើ​ទំនាក់ទំនង​មិត្តភាព​ជាមួយ​អាស៊ែបៃហ្សង់ ។

Leave a Reply

Your email address will not be published. Required fields are marked *