ប្រធានសភារុស្ស៊ីប្រាប់សមាជិកសភាឱ្យទៅចូលរួមប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន
Breaking News

ប្រធានសភារុស្ស៊ីប្រាប់សមាជិកសភាឱ្យទៅចូលរួមប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី បានអំពាវនាវឱ្យសមាជិកសភាចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាឱ្យកេណ្ឌទ័ពប្រមាណ ៣០០,០០០ នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

លោក Volodin បាននិយាយនៅលើ​ Telegram របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកដែលបំពេញតាមតម្រូវការនៃការកេណ្ឌទ័ពគួរតែចូលរួមជាមួយ​នៅក្នុងប្រតិបត្តិការយោធាពិសេស” ។ លោក Volodin បាននិយាយនៅលើ Telegram របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ដោយសំដៅទៅលើការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ។

សម្ពន្ធមិត្តរបស់លោកពូទីនបានបន្ថែមថា “មិនមានការការពារសម្រាប់តំណាងរាស្រ្តទេ” ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីព្រឹកថ្ងៃពុធ លោក ពូទីន បានបញ្ជាឱ្យមានការកេណ្ឌក្រុមបម្រុង ដើម្បីពង្រឹងកងកម្លាំងរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីពួកគេបានទទួលរងនូវការបរាជ័យជាច្រើននៅក្នុងសមរភូមិ ។

Leave a Reply

Your email address will not be published. Required fields are marked *