Breaking News

ប្រទេស​ ប្រេស៊ីល ឥណ្ឌា និងចិន កំពុងប្រញាប់ប្រញាល់ទិញថាមពលពីរុស្ស៊ីដែលជាការបង្ហាញថា លោកពូទីននៅតែមានសម្ពន្ធមិត្តរឹងមាំដែលអាចជួយជំរុញសេដ្ឋកិច្ចរុស្ស៊ីបាន!!

ការប្រញាប់ប្រញាល់របស់ប្រទេសប្រេស៊ីល ឥណ្ឌា និងចិន ដើម្បីទិញថាមពលពីរុស្ស៊ី បង្ហាញថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅតែមានសម្ព័ន្ធមិត្តដ៏រឹងមាំ ដែលអាចជំរុញសេដ្ឋកិច្ចរបស់គាត់ បើទោះបីជាមានការតស៊ូពីលោកខាងលិចក្នុងការកាត់ផ្ដាច់សេដ្ឋកិច្ចរុស្ស៊ីក៏ដោយ។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកបានចេញទណ្ឌកម្មធំៗលើសេដ្ឋកិច្ច និងអង្គភាពនានារបស់រុស្ស៊ី និងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ។ ប៉ុន្តែ​លោក ពូទីន មិន​បានជួបនឹងផល​ប៉ះពាល់ផ្នែក​សេដ្ឋកិច្ច​ច្រើន​ដូច​ការ​រំពឹង​ទុក​ទេ ដោយសារ​ប្រទេស​ធំៗ​ជាច្រើនបាន​បន្ត​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ថាមពល​រុស្ស៊ី​ថោក ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Carlos Franca បាននិយាយថា ប្រទេសរបស់លោកចង់ទិញប្រេងម៉ាស៊ូតឱ្យបានច្រើនតាមតែអាចធ្វើទៅបានពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញវិស័យឧស្សាហកម្មកសិកម្ម និងអ្នកប្រើប្រាស់យានយន្តក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាមសារព័ត៌មាន Reuters ។

លោក Franca បាននិយាយថា “យើងពឹងផ្អែកយ៉ាងខ្លាំងទៅលើជីដែលនាំចេញពីប្រទេសរុស្ស៊ី និងពីប្រទេសបេឡារុស្សផងដែរ ។ ហើយជាការពិតណាស់ ប្រទេសរុស្ស៊ីគឺជាអ្នកផ្តល់ប្រេង និងឧស្ម័នដ៏សំខាន់ ” ។ ​លោក Franca មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការនេះទេ ហើយមិនច្បាស់ថាតើការទិញរបស់ប្រេស៊ីលនឹងគេចផុតពីទណ្ឌកម្មរបស់លោកខាងលិចឬយ៉ាងណានោះទេ។

ប្រទេសប្រេស៊ីលគឺជាប្រទេសចុងក្រោយគេដែលទាញយកអត្ថប្រយោជន៍ពីការនាំចេញរបស់រុស្ស៊ីដែលមានតំលៃថោក នៅពេលដែលតម្លៃថាមពលកំពុងកើនឡើងទូទាំងពិភពលោក ។

សារព័ត៌មាន BBC បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានក្លាយជាប្រភពប្រេងធំទីពីររបស់ឥណ្ឌា បើទោះបីជាតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរស្ទើរតែមិនពឹងផ្អែកគ្នាទៅវិញទៅមកលើថាមពលក៏ដោយ ។ ទន្ទឹមនឹងនេះ រុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ចិន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version