Breaking News

ប្រទេស​ឥណ្ឌា​បាន​ដាក់បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ដែលត្រូវបាន​ផលិត​ក្នុងប្រទេសជាលើកដំបូង

ប្រទេស​ឥណ្ឌា​បាន​ដាក់បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន​ដែលត្រូវបាន​ផលិត​ក្នុងប្រទេសលើកដំបូង​ ក្នុង​ពិធី​មួយ​នៅ​រដ្ឋ Kerala ភាគ​ខាង​ត្បូងនៃប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។ ​

នាវាផ្ទុកយន្តហោះនេះមានឈ្មោះថា INS Vikrant មានប្រវែង 262m (860ft) និងកម្ពស់ជិត 60m (197ft) ទម្ងន់ 45,000 តោន គឺជានាវាផ្ទុកយន្តហោះដំបូងបង្អស់ដែលឥណ្ឌាបានរចនា និងសាងសង់ដោយខ្លួនឯង ។ វាមានសមត្ថភាពផ្ទុកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន 30 គ្រឿង។

នាវាផ្ទុកយន្តហោះ INS Vikrant ដែលមានតម្លៃប្រហែល ​2.5 ពាន់លានដុល្លារ ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ចូលទៅក្នុងកងទ័ពជើងទឹកនៅឆ្នាំ 2017 ។ ប៉ុន្តែដំណាក់កាលទីពីរនៃការសាងសង់របស់វាត្រូវបាន​ពន្យារពេល ។

បន្ទាប់ពីការដាក់ឱ្យដំណើរការកាលពីថ្ងៃសុក្រ នាវា Vikrant នេះនឹងធ្វើដំណើរឆ្លងកាត់ដែនទឹកឥណ្ឌា និងអន្តរជាតិ អមដោយកងនាវាចម្បាំង នាវាពិឃាត និងនាវាមុជទឹកដើម្បីការពារ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version