ប្រទេសអារ៉ាប់រួម UAE មានបំណងស្តារទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញ
Breaking News

ប្រទេសអារ៉ាប់រួម UAE មានបំណងស្តារទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញ

ប្រទេសអារ៉ាប់រួម United Arab Emirates មានបំណងចង់ស្តារទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ឡើងវិញជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីរយៈពេល6ឆ្នាំកន្លងទៅពួកគេមានទំនាក់ទំនងល្អក់កករនឹងគ្នា ។ អារ៉ាប់រួមរៀបចំបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅកាន់ទីក្រុងតេហេរ៉ង់វិញ ដើម្បីស្តារទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរ ។

ក្រសួងការបរទេសរបស់ប្រទេសអារ៉ាប់រួមបង្ហើបអំពីសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថា ខ្លួននឹងបញ្ជូន Saif Mohammed Al Zaabi ឯកអគ្គរដ្ឋទូតខ្លួនប្រចាំក្នុងប្រទេសអ៊ីរ៉ង់ ឱ្យត្រឡប់ទៅកាន់ស្ថានទូតខ្លួននៅក្នុងទីក្រុងតេហេរ៉ង់វិញនៅប៉ុន្មានថ្ងៃខាងមុខនេះ ។

ប្រភព៖ Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *