Breaking News

ប្រទេសហ្វាំងឡង់ប្រកាសបិទផ្លូវហាយវេ ដើម្បីធ្វើសមយុទ្ធចុះចតយន្តហោះចម្បាំង

អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វាំងឡង់នឹងបិទផ្លូវហាយវេដ៏សំខាន់មួយរបស់ខ្លួនសម្រាប់រយៈពេលមួយសប្តាហ៍នៅក្នុងខែកញ្ញា ដើម្បីអនុញ្ញាតឱ្យកងទ័ពអាកាសរបស់ខ្លួនអនុវត្តការហោះហើរ និងការចុះចតនៅលើផ្លូវដែលត្រូវបានរចនាឡើងសម្រាប់ធ្វើជាផ្លូវរត់បម្រុងក្នុងសម័យសង្គ្រាម ។ នេះបើយោងតាមការចេញផ្សយដោយសារព័ត៌មាន Reuters ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសនៅតំបន់ Nordic បានបង្កើនការហ្វឹកហ្វឺនយោធារបស់ខ្លួនយ៉ាងខ្លាំង ខណៈដែលប្រទេសនេះត្រៀមក្លាយជាសមាជិកភាពនៃសម្ពន្ធភាពអង្គការណាតូ ដែលជាលទ្ធផលនៃការឈ្លានពាន​របស់ប្រទេសរុស្សីមកលើអ៊ុយក្រែន ។

ប្រទេសហ្វាំងឡង់មានដីសម្រាប់ចុះចតបន្ទាន់ជាងដប់ដែលត្រូវបានសាងសង់នៅលើផ្លូវហាយវេនៅជុំវិញប្រទេសជា​នៅក្នុងទសវត្សរ៍ឆ្នាំ 1960 និង 1970 ។

សមយុទ្ធនេះមានការចូលរួមពីបុគ្គលិកយោធាប្រហែល 200 នាក់ និងយន្តហោះចម្បាំង F/A-18 Hornet ដែលមានស្រាប់របស់ប្រទេសហ្វាំងឡង់ យន្តហោះហ្វឹកហ្វឺន Hawk Mk 51 ចាស់ៗ និងយន្តហោះយោធាផ្សេងទៀតនឹងធ្វើឡើងក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version