ប្រទេសហ្វាំងឡង់និយាយថា ចរាចរណ៍នៅតាមព្រំដែនជាមួយរុស្ស៊ីនៅតែមមាញឹកខ្លាំង ខណៈប្រជាជនរុស្ស៊ីព្យាយាមរត់គេចចេញពីការកេណ្ឌទ័ពរបស់លោក ពូទីន
Breaking News

ប្រទេសហ្វាំងឡង់និយាយថា ចរាចរណ៍នៅតាមព្រំដែនជាមួយរុស្ស៊ីនៅតែមមាញឹកខ្លាំង ខណៈប្រជាជនរុស្ស៊ីព្យាយាមរត់គេចចេញពីការកេណ្ឌទ័ពរបស់លោក ពូទីន

ចរាចរណ៍ចូលទៅក្នុងប្រទេសហ្វាំងឡង់ឆ្លងកាត់ព្រំដែនភាគអាគ្នេយ៍របស់ខ្លួនជាមួយរុស្ស៊ីមានភាពមមាញឹកខ្លាំង​ថ្ងៃសុក្រ នេះបើតាមឆ្មាំព្រំដែនបានប្រាប់រ៉យទ័រដោយបន្ថែមថាចំនួនជនជាតិរុស្ស៊ីដែលបានចូលទៅកាន់ប្រទេសហ្វាំងឡង់កាលពីថ្ងៃម្សិលមិញគឺច្រើនជាងពីរដងនៃចំនួនដែលបានមកដល់សប្តាហ៍មុន ។

ប្រទេសហ្វាំងឡង់កំពុងពិចារណាលើការរារាំងប្រជាជនរុស្ស៊ីភាគច្រើនមិនឱ្យចូលក្នុងប្រទេសខ្លួន ខណៈដែលចរាចរណ៍មកដល់ពីប្រទេសជិតខាងភាគខាងកើតនេះមាន “កាន់តែខ្លាំង” នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកប្រធានាធិបតី វ៉្លាឌីមៀរ​ ពូទីន បញ្ជាឱ្យមានការកេណ្ឌទ័ពប្រមាណ ៣០០,០០០នាក់ ។

យោងតាមឆ្មាំព្រំដែនបានឱ្យដឹងថា មនុស្សប្រហែល 7,000 នាក់បានចូលទៅក្នុងប្រទេសហ្វាំងឡង់ ​ដែលក្នុងនោះមាន 6,000 នាក់ជាជនជាតិរុស្សី មានន័យថាកើនឡើង 107% បើធៀបនឹងថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន នេះបើយោងតាមឆ្មាំព្រំដែន ។ ខណៈមានមនុស្សបីនាក់បានស្វែងរកសិទ្ធិជ្រកកោនកាលពីថ្ងៃព្រហស្បតិ៍ ។ ​

ច្រកព្រំដែនគោកហ្វាំងឡង់នៅតែស្ថិតក្នុងចំណោមចំណុចចូលអឺរ៉ុបមួយចំនួនសម្រាប់ជនជាតិរុស្សី បន្ទាប់ពីប្រទេសជាច្រើនបានបិទព្រំដែនទាំងផ្លូវគោក និងលំហអាកាសរបស់ពួកគេចំពោះយន្តហោះរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *