ប្រទេសស្វីសព្រមានថា ប្រជាជនអាចនឹងក្រោកឈរបះបោរ ប្រសិនបើមានវិបត្តិថាមពលក្នុងរដូវរងាខាងមុខនេះ
Breaking News

ប្រទេសស្វីសព្រមានថា ប្រជាជនអាចនឹងក្រោកឈរបះបោរ ប្រសិនបើមានវិបត្តិថាមពលក្នុងរដូវរងាខាងមុខនេះ

មនុស្សម្នាអាចនឹងក្រោកបះបោរឡើង ហើយពួកគេអាចនឹងជ្រើសរើសយកនូវវិធីសាស្រ្ដលួចប្លន់ ប្រសិនបើប្រទេសស្វីសជួបប្រទះការខ្វះខាតប្រភពថាមពលធ្ងន់ធ្ងរក្នុងរដូវរងានាពេលខាងមុខ នេះបើយោងទៅតាមមន្រ្តីប៉ូលិសថ្នាក់មេបញ្ជាការម្នាក់ព្រមាននៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសៅរ៍ ទី20 ខែសីហាម្សិលមិញនេះ ហើយត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន RT ។

មន្រ្តីប៉ូលិសលោក Freder Fassler មេបញ្ជាការសេវាសន្តិសុខ និងយុត្តិធម៌របស់ស្ថាប័នប៉ូលិស St. Gallen បានផ្ដល់បទសម្ភាសន៍ជាមួយកាសែត Blick ថា ការកាត់បន្ថយ និងការផ្ដាច់ចរន្តអគ្គិសនីនានាអាចនាំមកនូវលទ្ធផលដែលមិនអាចនឹងនឹកស្មានដល់ ។

លោក Freder Fassler លើកឡើងថា “សូមអ្នកស្រមៃមើលទៅ អ្នកមិនអាចដកប្រាក់ពីម៉ាស៊ីន ATM បានទៀតទេ អ្នកមិនអាចប្រើកាតឥណទានរបស់អ្នកសម្រាប់ការទិញទំនិញនៅក្នុងហាង ឬចាក់ប្រេងនៅស្ថានីយ៍ប្រេងឥន្ទនៈទៀតនោះទេ ម៉ាស៊ីនកំដៅឈប់ដំណើរការ ពេលនោះអ្នកនឹងទទួលរងនូវភាពត្រជាក់រងា តាមផ្លូវនានាងងឹត ពិតណាស់វាអាចទៅរួចដែលថាប្រជាជននឹងក្រោកបះបោរ ឬអាចឈានដល់ការលួចប្លន់” លោកបានបន្ថែមផងដែរថា “រដ្ឋាភិបាលគួរតែចាត់វិធានការដើម្បីត្រៀមទប់ទល់នឹងលទ្ធភាពនៃស្ថានភាពធ្ងន់ធ្ងរនេះ” ។

Leave a Reply

Your email address will not be published. Required fields are marked *