ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនប្រកាសមិនឲ្យប្រជាជនរុស្ស៊ីដែលរត់គេចពីការកេណ្ឌទ័ពរបស់លោក ពូទីន ចូលមករស់នៅក្នុងប្រទេសខ្លួនទេ​
Read Time:1 Minute, 30 Second
Views:161

ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនប្រកាសមិនឲ្យប្រជាជនរុស្ស៊ីដែលរត់គេចពីការកេណ្ឌទ័ពរបស់លោក ពូទីន ចូលមករស់នៅក្នុងប្រទេសខ្លួនទេ​

0 0

សមាជិកសហភាពអឺរ៉ុបដូចជា ឡាតវី លីទុយអានី និងអេស្តូនី ដែលជាប់ព្រំដែនជាមួយរុស្ស៊ី នឹងមិនផ្តល់កន្លែងជ្រកកោនខ្លួនដល់ជនជាតិរុស្ស៊ីណាម្នាក់ ដែលភៀសខ្លួនចេញពីការកេណ្ឌទ័ពរបស់ទីក្រុងម៉ូស្គូ នេះបើតាមរដ្ឋមន្ត្រីរបស់ពួកគេបាននិយាយកាលពីថ្ងៃពុធ ។

​រដ្ឋមន្ត្រីការបរទេសឡាតវីលោក Edgars Rinkevics បានលើកឡើងពីកង្វល់សន្តិសុខចំពោះការបដិសេធនេះ។ ក្រសួងមហាផ្ទៃលីទុយអានី បាននិយាយថា ករណីសិទ្ធិជ្រកកោននីមួយៗ នឹងមានទម្ងន់ដាច់ដោយឡែកពីគ្នា ។

ប្រទេសទាំងបី និងប៉ូឡូញ បានចាប់ផ្តើមបណ្តេញពលរដ្ឋរុស្ស៊ីចេញពីព្រំដែនរបស់ពួកគេនៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ដោយនិយាយថា ពួកគេមិនគួរធ្វើដំណើរមកទីនេះទេ ខណៈពេលដែលប្រទេសរបស់ពួកគេកំពុងមានសង្រ្គាមជាមួយអ៊ុយក្រែន។ ​

ការហាមប្រាមមិនរាប់បញ្ចូលអ្នកប្រឆាំងរុស្ស៊ីដែលកំពុងស្វែងរកការជ្រកកោននៅក្នុងសហភាពអឺរ៉ុប រួមជាមួយនឹងអ្នកបើកបរឡានដឹកទំនិញ ជនភៀសខ្លួន និងអ្នករស់នៅអចិន្ត្រៃយ៍នៃប្រទេសសហភាពអឺរ៉ុប ក៏ដូចជាអ្នកដែលមកលេងសមាជិកគ្រួសារជិតស្និទ្ធផងដែរ ។

ប្រភព ៖ Reuters

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ចិនជំរុញឱ្យមានកិច្ចពិភាក្សាស្វែងរកបទឈប់បាញ់ បន្ទាប់ពីលោក ពូទីន ប្រកាសកេណ្ឌទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនបន្ថែមទៀត
Next post គ្រោះរញ្ជួយដីកម្រិត 6.5 រ៉ិចទ័របានវាយប្រហារប្រទេសម៉ិកស៊ិកូជាថ្មី