ប្រទេសលោកខាងលិចត្រៀមផ្ដល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែនកម្ទេចរុស្ស៊ី
Read Time:2 Minute, 3 Second
Views:290

ប្រទេសលោកខាងលិចត្រៀមផ្ដល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែនកម្ទេចរុស្ស៊ី

0 0

សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តកំពុងពិភាក្សាគ្នា ថាតើត្រូវបញ្ជូនសព្វាវុធទំនើបៗបន្ថែមទៀតទៅឱ្យអ៊ុយក្រែននៅពេលអនាគតដ៏ឆាប់ខាងមុខនេះ ដោយក្នុងចំណោមសព្វាវុធទាំងនោះ ក៏មានហ្វូងយន្តហោះចម្បាំងផងដែរ នោះបើយោងតាមកាសែត Financial Times របាយការណ៍ដោយបានលើកឡើងពីសេចក្តីថ្លែងការណ៍របស់មន្ត្រីការពារជាតិអាម៉េរិកមួយរូប ។

ថ្មីៗនេះ កាសែតរបស់ចក្រភពអង់គ្លេស Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារ ទី13 ខែកញ្ញា ឆ្នាំ2022 ដោយធ្វើការដកស្រង់ប្រភពពីមន្ត្រីការពារជាតិរបស់សហរដ្ឋអាម៉េរិក ដែលមិនបានបញ្ចេញឈ្មោះថា បច្ចុប្បន្នពួកគេកំពុងពិភាក្សាអំពី “តម្រូវការសម្រាប់រយៈពេលវែងរបស់អ៊ុយក្រែន” មួយចំនួនក្នុងនោះបានលើកឡើងថា ល្មមសមរម្យហើយក្នុងការបញ្ជូនហ្វូងយន្តហោះចម្បាំងទៅកាន់ទីក្រុងគៀវ “ទាំងសម្រាប់រយៈពេលមធ្យម និងទាំងសម្រាប់រយៈពេលវែងផងដែរ” ។

កន្លងមកប្រទេសលោកខាងលិចធ្លាប់បានបដិសេធមិនផ្តល់យន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែននោះទេ ដោយពួកគេអះអាងថា នឹងត្រូវការពេលវេលាដើម្បីហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះរបស់អ៊ុយក្រែន ជាមួយនឹងបញ្ហាការថែរក្សាប្រព័ន្ធសព្វាវុធទំនើបៗក្នុងសមរភូមិ និងហានិភ័យនៃការបង្កើនជម្លោះជាមួយរុស្ស៊ី ។

លោក Mark Warner ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាអាម៉េរិក ក៏បានអះអាងផងដែរថា ភ្នាក់ងារចារកម្មរបស់លោកខាងលិចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំប្រតិបត្តិការវាយបករបស់កងទ័ពអ៊ុយក្រែនចំពោះរុស្ស៊ី ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងគៀវ ប៉ុន្តែមិនមានរបួសអ្វីឡើយ
Next post ព្យុះទីហ្វុង “Mui Fa” បានវាយប្រហារភាគខាងកើតប្រទេសចិន មនុស្សជាង 1លាននាក់ត្រូវបានជម្លៀស