Breaking News

ប្រទេសរុស្ស៊ីទាមទារឲ្យប្រើប្រាស់ប្រាក់រូបលសម្រាប់ការទូទាត់ថ្លៃគ្រាប់ធញ្ញជាតិរបស់ខ្លួន!!

រដ្ឋាភិបាលរុស្ស៊ីបានបន្ថែមគ្រាប់ធញ្ញជាតិ ប្រេងផ្កាឈូករ័ត្ន និងអាហារចម្រាញ់ទៅក្នុងបញ្ជីនៃការនាំចេញដែលត្រូវតែបង់ជាប្រាក់រូបល ខណៈការសម្រេចចិត្តនេះត្រូវបានអនុម័តកាលពីថ្ងៃសុក្រ ។

ជាផ្នែកមួយនៃយន្តការទូទាត់ថ្មី សម្រាប់ការគណនាពន្ធលើការនាំចេញស្រូវសាលីនឹងមាន 15,000 រូបល (ជាង 267 ដុល្លារ) ក្នុងមួយតោន ។

រុស្ស៊ីជាអ្នកនាំចេញស្រូវសាលីធំជាងគេរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់គ្រាប់ផ្កាឈូករ័ត្នដ៏សំខាន់ ។ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Dmitry Patrushev បាននិយាយនៅខែនេះថា ប្រទេសនេះនឹងនាំចេញផលិតផលកសិកម្មទៅកាន់ “ប្រទេសជាមិត្ត” តែប៉ុណ្ណោះ។

យោងតាមរដ្ឋមន្ត្រី ការប្រមូលផលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីអាចឈានដល់ 130 លានតោននៅឆ្នាំនេះ ដែលនឹងគ្រប់គ្រាន់សម្រាប់គ្របដណ្តប់ទាំងតម្រូវការក្នុងស្រុក និងធានាបាននូវនាំចេញ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version