Breaking News

ប្រទេសបង់ក្លាដែសកំពុងពិចារណាក្នុងការនាំចូលប្រេងឥន្ធនៈតម្លៃថោកពីរុស្ស៊ី ទោះបីជាអាចមានការដាក់សម្ពាធពីសំណាក់លោកខាងលិចក៏ដោយ

ប្រទេសបង់ក្លាដែសកំពុងពិចារណាក្នុងការនាំចូលប្រេងឥន្ធនៈតម្លៃថោកពីរុស្ស៊ី បើទោះបីជាខ្លួនមានការព្រួយបារម្ភថា អាចជំរុញលោកខាងលិចដាក់សម្ពាធមកលើខ្លួន ស្របពេលដែលប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងព្យាយាមរកវិធីដើម្បីរក្សាទុនបម្រុងអន្តរជាតិ ដែលកំពុងធ្លាក់ចុះជាលំដាប់ ដើម្បីគាំទ្រដល់វិស័យសេដ្ឋកិច្ចរបស់ខ្លួនផងនោះ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia ។

ក្រុមហ៊ុនប្រេងរុស្ស៊ី Russneft ដែលក្នុងពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថា រុស្ស៊ីនឹងអនុញ្ញាតឱ្យបង់ក្លាដែសទិញប្រេងដែលចម្រាញ់រួចក្នុងតម្លៃ 59ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ។ ក្នុងនោះរួមបញ្ចូលទាំងថ្លៃដឹកជញ្ជូនផងដែរ ជាងនេះទៅទៀតរុស្ស៊ីក៏នឹងផ្តល់ជូនផងដែរក្នុងការផ្គត់ផ្គង់ប្រេងឆៅដល់បង់ក្លាដែស ប៉ុន្តែបង់ក្លាដែសមិនមានសក្តានុពលក្នុងការចម្រាញ់ប្រេងឆៅនោះទេ ។

មន្ត្រីការិយាល័យប្រេងជាតិបង់ក្លាដែស បានអញ្ជើញគណៈប្រតិភូមកពីក្រុមហ៊ុន Russneft ឱ្យធ្វើដំណើរមកកាន់ទីក្រុង Dhaka ដើម្បីពិភាក្សាអំពីបញ្ហាបែបនេះ ។

លោក Ashsan H Mansour ប្រធានប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវកិច្ចការនយោបាយបង់ក្លាដែសបានណែនាំថា ប្រសិនបើការទូទាត់ប្រាក់នៅតែជាបញ្ហានោះ ប្រទេសបង់ក្លាដែសគួរទិញប្រេងរុស្ស៊ីពីប្រទេសទីបី ដូចជាប្រទេសឥណ្ឌាជាដើម ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version