News & Blogs

News អត្ថបទព័ត៌មាន

ប្រទេសចិនមិនសប្បាយចិត្តចំពោះរដ្ឋប្រហារនៅមីយ៉ាន់ម៉ានោះទេ

China is not happy about Myanmar’s coup

ប្រទេសចិនមិនសប្បាយចិត្តចំពោះរដ្ឋប្រហារនៅមីយ៉ាន់ម៉ានោះទេ

ភ្លាមៗ នៅពេលដែលរថក្រោះបានបើកចូលទីក្រុងណៃពិដោដែលជារដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ គឺមានពាក្យចចាមអារាមជាច្រើនបានផ្សព្វផ្សាយលើបណ្តាញសង្គមអំពីរបៀបដែលប្រទេសចិននឹងប្រតិកម្មទៅនឹងរដ្ឋប្រហារមួយនេះ ។ វាគឺជាសញ្ញានៃឥទ្ធិពលរបស់ខ្លួន ៖ ប្រទេសចិនប្រហែលជាប្រទេសតែមួយគត់ដែលអាចទាក់ទាញឧត្តមសេនីយ៍មីយ៉ាន់ម៉ាឱ្យចូលរួមលើតុចរចាបាន ។ ការរំពឹងទុកនេះត្រូវបានរលាយបាត់ទៅវិញទាំងស្រុងនៅក្នុងខែមិថុនា នៅពេលដែលស្ថានទូតចិនបានចាត់ទុកលោកឧត្តមសេនីយ៍មីន អុងឡាំងដែលជាអគ្គមេបញ្ជាការភូមាថាជាមេដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា ។ នៅថ្ងៃបន្ទាប់ ចិនបានកោះប្រជុំរដ្ឋមន្រ្តីការបរទេសពីអាស៊ាន ដែលជាសមាគមមួយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរួមមានអ្នកតំណាងរដ្ឋាភិបាលយោធាភូមាផងដែរ ។ ជាមួយនឹងសកម្មភាពរដ្ឋប្រហាររបស់ពួកគេ ឧត្តមសេនីយ៍ទាំងនោះកំពុងព្យាយាមបង្វិលពេលវេលាឱ្យត្រលប់ទៅរកឆ្នាំ២០១០ វិញ ដូចកាលដែលពួកគេជាអ្នកកាន់តំណែងនៅពេលនោះ ។ ប៉ុន្ដែ ប្រទេសចិនហាក់ដូចជាកំពុងកែសម្រួលប្រតិទិនរបស់ខ្លួន ។

ថ្នាក់ដឹកនាំចិន និងឥស្សរជនកំពូលៗ របស់ប្រទេសមីយ៉ាន់ម៉ាមានសភាវគតិផ្តាច់ការដូចគ្នា ប៉ុន្តែ វានៅតែអាចទៅរួចដែលពួកគេមានការខ្វែងគំនិតដាក់គ្នាផងដែរ ។ លោកយុន ស៊ុន (Yun Sun) មកពីមជ្ឈមណ្ឌល Stimson ដែលជាអង្គភាពស្រាវជ្រាវមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កងទ័ពដែលស្អប់ជនបរទេសមានការសង្ស័យទៅលើប្រទេសចិនជាយូរមក ហើយ ។ ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃការគ្រប់គ្រងរបស់ពួកយោធា នៅពេលដែលការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ភូមា របបនេះបានរស់រានដោយសារតែពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន ។ ប៉ុន្តែ របបយោធាមានការប្រយ័ត្នប្រយែងក្នុងការពឹងផ្អែកខ្លាំងទៅលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនដែលពួកគេក៏មានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសលោកខាងលិច វាបានធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងធ្វើឱ្យមីយ៉ាន់ម៉ាដើរលើមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។

ជាលទ្ធផល ប្រទេសចិនបានបង្កើតមិត្តភាពជាមួយលោកស្រីអ៊ុងសាន ស៊ូជីដែលជាសកម្មជនប្រជាធិបតេយ្យដែលបានក្លាយជាមេដឹកនាំជាក់ស្តែងរបស់ប្រទេសនេះកាលពីឆ្នាំ២០១៦ ។ លោកស្រីបានបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដែលមានតម្លៃរាប់…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!