Breaking News

ប្រទេសចិនបិទផ្សារលក់ផលិតផលអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-19

មន្ត្រីក្នុងទីក្រុង Shenzhen ដែលជាទីក្រុងភាគខាងត្បូងប្រទេសចិនបានធ្វើការបិទផ្សារ Huaqiangbei ដែលជាផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ និងផ្សារនៅតាមស្ថានីយរថភ្លើងក្រោមដីចំនួន24បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-19 ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ​។

អគារសំខាន់ៗចំនួន3របស់ផ្សារ Huaqiangbei ដែលមានតូបលក់ផលិតផល microchip ដែលជាបរិក្ខារផ្នែកទូរស័ព្ទដៃ និងជាបរិក្ខារផ្នែកអេឡិចត្រូនិចផ្សេងៗ រាប់ពាន់តូបនឹងត្រូវបិទរហូតដល់ថ្ងៃទី2 ខែកញ្ញា ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ប្រាប់ Reuters ថា ផ្សារ Huaqiangbei ត្រូវបានបិទនៅថ្ងៃចន្ទ ទី29 ខែសីហា នេះតទៅ ស្របពេលដែលកម្មករចំនួន3នាក់នៅក្នុងការិយាល័យរបស់ផ្សារនេះបាននិយាយថា អ្នកគ្រប់គ្រងផ្សារបានប្រាប់ពួកគេថា ឱ្យធ្វើការពីផ្ទះ ។

យ៉ាងណាមិញទីក្រុង Shenzhen ដែលជាទីក្រុងបច្ចេកវិទ្យារបស់ប្រទេសចិន ដែលមានចំនួនប្រជាជនជាង 18លាននាក់ ប្រទះឃើញនូវករណីអ្នកមានរោគសញ្ញាកូវីដ-19ចំនួន9ករណី និងគ្មានរោគសញ្ញាចំនួន2ករណី បន្ទាប់ពីពួកគេធ្វើតេស្តរកជំងឺកូវីដ-19មុនមួយថ្ងៃ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version