ប្រទេសចិនបិទផ្សារលក់ផលិតផលអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-19
Read Time:1 Minute, 39 Second
Views:324

ប្រទេសចិនបិទផ្សារលក់ផលិតផលអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-19

0 0

មន្ត្រីក្នុងទីក្រុង Shenzhen ដែលជាទីក្រុងភាគខាងត្បូងប្រទេសចិនបានធ្វើការបិទផ្សារ Huaqiangbei ដែលជាផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ និងផ្សារនៅតាមស្ថានីយរថភ្លើងក្រោមដីចំនួន24បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-19 ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ​។

អគារសំខាន់ៗចំនួន3របស់ផ្សារ Huaqiangbei ដែលមានតូបលក់ផលិតផល microchip ដែលជាបរិក្ខារផ្នែកទូរស័ព្ទដៃ និងជាបរិក្ខារផ្នែកអេឡិចត្រូនិចផ្សេងៗ រាប់ពាន់តូបនឹងត្រូវបិទរហូតដល់ថ្ងៃទី2 ខែកញ្ញា ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ប្រាប់ Reuters ថា ផ្សារ Huaqiangbei ត្រូវបានបិទនៅថ្ងៃចន្ទ ទី29 ខែសីហា នេះតទៅ ស្របពេលដែលកម្មករចំនួន3នាក់នៅក្នុងការិយាល័យរបស់ផ្សារនេះបាននិយាយថា អ្នកគ្រប់គ្រងផ្សារបានប្រាប់ពួកគេថា ឱ្យធ្វើការពីផ្ទះ ។

យ៉ាងណាមិញទីក្រុង Shenzhen ដែលជាទីក្រុងបច្ចេកវិទ្យារបស់ប្រទេសចិន ដែលមានចំនួនប្រជាជនជាង 18លាននាក់ ប្រទះឃើញនូវករណីអ្នកមានរោគសញ្ញាកូវីដ-19ចំនួន9ករណី និងគ្មានរោគសញ្ញាចំនួន2ករណី បន្ទាប់ពីពួកគេធ្វើតេស្តរកជំងឺកូវីដ-19មុនមួយថ្ងៃ ។

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រតិភូរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹងទស្សនកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia របស់អ៊ុយក្រែនក្នុងសប្តាហ៍នេះ
Next post លោក ហ្សេលេនស្គី ប្រាប់ឱ្យទាហានរុស្ស៊ីត្រឡប់ទៅផ្ទះវិញ បើចង់នៅមានជីវិត ខណៈអ៊ុយក្រែនកំពុងវាយលុកនៅតំបន់ភាគខាងត្បូង