ប្រទេសចិននឹងបង្កើតប្រព័ន្ធតម្កល់ប្រាក់ជារូបិយប័ណ្ណយន់ក្នុងធនាគារតម្កល់ប្រាក់អន្តរជាតិBIS ដើម្បីឲ្យប្រទេសនានានៅលើពិភពលោកធ្វើការកម្ចីយកទៅប្រើប្រាស់បាន!!
Read Time:2 Minute, 23 Second
Views:132

ប្រទេសចិននឹងបង្កើតប្រព័ន្ធតម្កល់ប្រាក់ជារូបិយប័ណ្ណយន់ក្នុងធនាគារតម្កល់ប្រាក់អន្តរជាតិBIS ដើម្បីឲ្យប្រទេសនានានៅលើពិភពលោកធ្វើការកម្ចីយកទៅប្រើប្រាស់បាន!!

0 0

ប្រទេសចិននឹងបង្កើតប្រព័ន្ធតម្កល់ប្រាក់ជារូបិយប័ណ្ណយន់ក្នុងធនាគារតម្កល់ប្រាក់អន្តរជាតិBIS ដើម្បីឲ្យប្រទេសនានានៅលើពិភពលោកធ្វើការកម្ចីយកទៅប្រើប្រាស់បាន ដើម្បីបង្កើតសក្ដានុពលប្រាក់យន់របស់ខ្លួនក្នុងទីផ្សារពិភពលោក!! ចិនបានធ្វើការប្រកាសថា ខ្លួននឹងបង្កើតប្រភពទុនបម្រុងដែលជារូបិយប័ណ្ណយន់ជាមួយនឹងធនាគារដើម្បីអាចប្រើប្រាស់សម្រាប់ការទូទាត់បំណុលបរទេស BIS បាន ។ មានន័យថាចិននឹងយករូបិយប័ណ្ណយន់របស់ខ្លួនទៅផ្ញើក្នុងចំណែករួមជាមួយប្រទេសនានា ហើយប្រាក់ក្នុងចំណែកនេះគឺជាប្រាក់តម្កល់អន្តរជាតិ ដែលប្រទេសនានាអាចស្នើសុំកម្ចីយកទៅប្រើប្រាស់ក្នុងគ្រាចាំបាច់ណាមួយបាន បើយើងនិយាយឲ្យស្រួលស្ដាប់គឺ ចិនកំពុងចម្លងតាមអំណាចនៃរូបិយប័ណ្ណដុល្លារអាម៉េរិក ។

មានតួលេខដែលបានបង្ហើបចេញមករួចទៅហើយថា ប្រទេសចិនបានសហការជាមួយប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងប្រទេសឆីលី ដើម្បីបង្កើតប្រាក់បម្រុង ជារូបិយប័ណ្ណយន់របស់ខ្លួនក្នុងចំនួនដល់ទៅ 2.2ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង (1.5ម៉ឺនលានយន់) ។ ប្រាកដណាស់ថានៅពេលដែលវាបានក្លាយជាទុនបម្រុងហើយនោះ ប្រាក់យន់ក្នុងចំណែកនេះនឹងត្រូវបានតំកល់ទុកក្នុងបញ្ជីរបស់ BIS ។ យោងតាមសេចក្ដីថ្លែកការណ៍របស់ PBOC បានឲ្យដឹងថា ប្រទេសណាក៏ដោយដែលមានតម្រូវការសាច់ប្រាក់ នោះធនាគារកណ្ដាលរបស់បណ្ដាប្រទេសដែលបានចូលរួមសហការជាមួយចិនលើកនេះ មិនត្រឹមតែទាញបាននូវប្រាក់តំកល់តែប៉ុណ្ណោះទេ គឺថែមទាំងអាចមានសិទ្ធិចូលប្រើប្រាស់លើមូលនិធិបន្ថែមពីទុនបម្រុង RMB របស់ប្រទេសទាំងនោះបានដោយមានការធានាត្រឹមត្រូវផងដែរ ។

ប្រភព ៖ Bloomberg

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គីបាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់នៅរដូវរងានេះ ។
Next post រុស្ស៊ី​វាយប្រហារ​រោងចក្រផលិត​រ៉ុក្កែតរបស់អ៊ុយក្រែននៅទី​ក្រុង​គៀវ