News & Blogs

បទវិភាគប្រចាំសប្តាហ៍

ប្រទេសចិនក៏ចង់មានឥទ្ធិពលទៅលើការអនុម័តលើបទបញ្ជានៃច្បាប់អន្តរជាតិដែរ

website-cover-11

ប្រទេសចិនក៏ចង់មានឥទ្ធិពលទៅលើការអនុម័តលើបទបញ្ជានៃច្បាប់អន្តរជាតិដែរ

សំណួរសួរថា តើអ្នកណានឹងត្រូវសរសេរច្បាប់អន្តរជាតិនេះ ហើយបើសហរដ្ឋអាម៉េរិកជាអ្នកសសេរ តើសហរដ្ឋអាម៉េរិកនឹងគោរពទៅតាមពាក្យពេចន៍ដែលខ្លួនបានសរសេរដែរឬទេ ។

សមត្ថភាពពេញលេញក្នុងការប្រើពាក្យ “បទបញ្ញត្តិនៃច្បាប់អន្តរជាតិ ” ហាក់ដូចជាក្លាយជាលក្ខ័ន្តិកៈក្នុងការជ្រើសរើសបុគ្គលិកសម្រាប់អ្នកការទូតជាន់ខ្ពស់នៅក្នុងគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកអ៊ីចឹង ។ ផស្តុតាងដែលយើងមិនត្រូវមើលរំលងនោះគឺ សេចក្តីថ្លែងការណ៍បើកកម្មវិធីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោកអាន់ថូនី ប្លីងឃីន (Antony Blinken) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រទេសចិន ។ លោកមានប្រសាសន៍ថា “រដ្ឋបាលរបស់យើងប្តេជ្ញាដឹកនាំពិភពលោកស្របទៅតាមវិធានការទូតដើម្បីជំរុញផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក និងពង្រឹងបទបញ្ញត្តិនៃច្បាប់អន្តរជាតិ ។ លោកបានបន្តទៀតថា “ជម្រើសផ្សេងក្រៅពីនេះ នឹងធ្វើឱ្យពិភពលោកត្រូវបានគ្រប់គ្រងដោយរបបផ្ដាច់ការ និងអាចកើតមាននូវអំពើហិង្សា និងធ្វើឱ្យមានអស្ថិរភាពសម្រាប់ពួកយើងទាំងអស់គ្នា” ។ គាត់ហាក់ដូចជាចង់និយាយថា “ប្រទេសចិនមិនត្រឹមតែចង់រុះរើផ្លាស់ប្តូរបទបញ្ញត្តិអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់នាំយកលទ្ធិនៃរបបផ្តាច់ការ មកដឹកនាំពិភពលោកវិញថែមទៀតផង”

ប៉ុន្តែ ភាពខុសគ្នារវាងការសន្មតរបស់សហរដ្ឋអាម៉េរិកចំពោះការប្តេជ្ញាចិត្តលើប្រព័ន្ធច្បាប់អន្តរជាតិ និងការចោទប្រកាន់របស់ចិនដោយមិនមានភាពច្បាសលាស់ កំពុងមានការបំភាន់យ៉ាងហោចណាស់បីចំណុច ។ ទីមួយ ចិនមើលរំលងឆន្ទៈរបស់សហរដ្ឋអាម៉េរិកក្នុងការព្រងើយកន្តើយ គេចវេះ ឬអនុម័តច្បាប់សាជាថ្មីនៅពេលណាមួយដែលពួកគេហាក់មានអារម្មណ៍ថាមិនសូវស្រួល ។ ប្រសិនបើយើងមានភាពស្មោះត្រង់នឹងខ្លួនឯង យើងត្រូវតែទទួលស្គាល់ថា ពេលខ្លះទីក្រុងវ៉ាស៊ីនតោនក៏មិនប្រកាន់ប្រកាន់អ្វីទាំងអស់ទៅលើប្រទេសផ្ដាច់ការ ។ យើងអាចមើលឃើញឧទាហរណ៍ដ៏ល្អបំផុតមួយ គឺនៅពេលដែលសហភាពសូវៀតដួលរលំ សហរដ្ឋអាម៉េរិកបានទាញយកផលប្រយោជន៍ជាច្រើនពីប្រទេសសហព័ន្ធរុស្ស៊ីទាំងនោះ ខណៈដែលពួកគេចុះខ្សោយ ។

សមត្ថភាពពេញលេញក្នុងការប្រើពាក្យ “បទបញ្ញត្តិនៃច្បាប់អន្តរជាតិ ” ហាក់ដូចជាក្លាយជាលក្ខ័ន្តិកៈក្នុងការជ្រើសរើសបុគ្គលិកសម្រាប់អ្នកការទូតជាន់ខ្ពស់នៅក្នុងគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកអ៊ីចឹង ។ ផស្តុតាងដែលយើងមិនត្រូវមើលរំលងនោះគឺ សេចក្តីថ្លែងការណ៍បើកកម្មវិធីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោកអាន់ថូនី ប្លីងឃីន (Antony Blinken) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រទេសចិន ។ លោកមានប្រសាសន៍ថា “រដ្ឋបាលរបស់យើងប្តេជ្ញាដឹកនាំពិភពលោកស្របទៅតាមវិធានការទូតដើម្បីជំរុញផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក និងពង្រឹងបទបញ្ញត្តិនៃច្បាប់អន្តរជាតិ ។ លោកបានបន្តទៀតថា “ជម្រើសផ្សេងក្រៅពីនេះ នឹងធ្វើឱ្យពិភពលោកត្រូវបានគ្រប់គ្រងដោយរបបផ្ដាច់ការ និងអាចកើតមាននូវអំពើហិង្សា និងធ្វើឱ្យមានអស្ថិរភាពសម្រាប់ពួកយើងទាំងអស់គ្នា” ។ គាត់ហាក់ដូចជាចង់និយាយថា “ប្រទេសចិនមិនត្រឹមតែចង់រុះរើផ្លាស់ប្តូរបទបញ្ញត្តិអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់នាំយកលទ្ធិនៃរបបផ្តាច់ការ មកដឹកនាំពិភពលោកវិញថែមទៀតផង”

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

ប៉ុន្តែ ភាពខុសគ្នារវាងការសន្មតរបស់សហរដ្ឋអាម៉េរិកចំពោះការប្តេជ្ញាចិត្តលើប្រព័ន្ធច្បាប់អន្តរជាតិ និងការចោទប្រកាន់របស់ចិនដោយមិនមានភាពច្បាសលាស់ កំពុងមានការបំភាន់យ៉ាងហោចណាស់បីចំណុច ។ ទីមួយ ចិនមើលរំលងឆន្ទៈរបស់សហរដ្ឋអាម៉េរិកក្នុងការព្រងើយកន្តើយ គេចវេះ ឬអនុម័តច្បាប់សាជាថ្មីនៅពេលណាមួយដែលពួកគេហាក់មានអារម្មណ៍ថាមិនសូវស្រួល ។ ប្រសិនបើយើងមានភាពស្មោះត្រង់នឹងខ្លួនឯង យើងត្រូវតែទទួលស្គាល់ថា ពេលខ្លះទីក្រុងវ៉ាស៊ីនតោនក៏មិនប្រកាន់ប្រកាន់អ្វីទាំងអស់ទៅលើប្រទេសផ្ដាច់ការ ។ យើងអាចមើលឃើញឧទាហរណ៍ដ៏ល្អបំផុតមួយ គឺនៅពេលដែលសហភាពសូវៀតដួលរលំ សហរដ្ឋអាម៉េរិកបានទាញយកផលប្រយោជន៍ជាច្រើនពីប្រទេសសហព័ន្ធរុស្ស៊ីទាំងនោះ ខណៈដែលពួកគេចុះខ្សោយ ។

យើងអាចរកឃើញឧទាហរណ៍អំពីរឿងនេះបានតាមរយៈឯកសារទំនាក់ទំនងអន្តរជាតិមួយ ៖ កាលពី ៤៤ ឆ្នាំមុន អ្នកទ្រឹស្តីវិទូ ហ៊ីដលី ប៊ូល (Hedley Bull) បានកំណត់ “សង្គមអន្តរជាតិ” ជាក្រុមប្រទេសដែលចងភ្ជាប់គ្នាដោយច្បាប់ទូទៅ” ហើយសាស្រ្តាចារ្យនៅសាកលវិទ្យាល័យឈីកាហ្គោ (University of Chicago) លោក ចន មាសហ្សាយមើ (John Mearsheimer) ថ្មីៗនេះបាននិយាយសំដៅទៅកាន់បទបញ្ញត្តិអន្តរជាតិថាជា “ក្រុមច្បាប់នៃស្ថាប័នអន្តរជាតិ” ដែលលោកបានមានប្រសាសន៍ថា “វាជាច្បាប់ដ៏មានប្រសិទ្ធភាពដែលពួកមហាអំណាចបង្កើតឡើងមក និងយល់ព្រមអនុវត្តតាមច្បាប់ទាំងនោះ” ។ លោកហេនរី ឃីសស៊ីងជឺ (Henry Kissinger) ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាម៉េរិកបានអះអាងថា “រាល់បទបញ្ញត្តិទាំងអស់របស់ពិភពលោកគឺពឹងផ្អែកលើសំណុំនៃច្បាប់ដែលទទួលយកជាទូទៅ” និងកិច្ចការជាច្រើនរបស់សាស្ត្រាចារ្យនៅសកលវិទ្យាល័យព្រីនស្តុនលោកជី ចន អាយខិនប៊ឺរី (G. John Ikenberry) ទៅលើបទបញ្ញត្តិសេរីនិយមដឹកនាំដោយសហរដ្ឋអាម៉េរិកដែលច្បាប់ទាំងអស់សង្កត់ធ្ងន់លើអត្តចរិតនៃមូលដ្ឋានច្បាប់របស់ខ្លួន ។ អ្នកវិទ្យាសាស្ត្រនយោបាយអ្នកស្រីបេត ស៊ីមម៉ុនស៍ (Beth Simmons) និងលោកហែន ហ្គូមមិនស៍ (Hein Goemans) បានយល់ស្របដោយលោកបានសរសេរថា “បទបញ្ញត្តិអន្តរក្រុមណាមួយក៏ដោយ ត្រូវតែកំណត់ដោយវិធាននៃសមាជិកភាពក្រុម និងសិទ្ធិអំណាចនយោបាយ” ។ សូម្បីតែអ្នកដែលសង្ស័យអំពីបទបញ្ញត្តិសេរីនិយម ដូចជាអ្នកប្រាជ្ញលោកផាត់ទ្រីក ផតធ័រ (Patrick Porter) ទទួលស្គាល់ថា ច្បាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធនោះ ស្របពេលដែលមានការសង្កត់ធ្ងន់លើរបៀបដែលសហរដ្ឋអាម៉េរិកបានប្រើអំណាចផុតលេខរបស់ខ្លួនដើម្បីបង្ខំប្រទេសផ្សេងទៀតឱ្យគោរពតាមច្បាប់ដែលខ្លួនពេញចិត្តដ៏ដោយ ។

សរុបសេចក្ដីមក បញ្ហាមិនមែនជាការពេញចិត្តរបស់សហរដ្ឋអាម៉េរិកនោះទេ ចំពោះបទបញ្ញត្តិនៃច្បាប់មូលដ្ឋានអន្តរជាតិលើវិធានការណ៍មួយចំនួន ហើយប្រទេសចិនក៏ខ្វះការចាប់អារម្មណ៍លើបញ្ហានេះផងដែរ ។ ផ្ទុយទៅវិញ បញ្ហាគឺនៅត្រង់ថា តើអ្នកណាដែលនឹងកំណត់ ថាតើច្បាប់មួយណាគួរប្រើនៅប្រទេសណា ឬតំបន់ណា ។ ឬដូចដែលលោកម៉ៃឃើល ម៉ាហ្សា (Michael Mazarr) មកពីអង្គភាពរ៉េន ខប (Rand Corp) កាលពីពេលថ្មីៗនេះបានសរសេរថា “ជាតម្លៃស្នូលរបស់វា សហរដ្ឋអាម៉េរិក និងចិនកំពុងតែប្រកួតប្រជែងគ្នាដើម្បីបង្កើតឥទ្ធិពលទៅលើប្រព័ន្ធមូលដ្ឋានសកល មានដូចជា ផ្នត់គំនិត ទំនៀមទម្លាប់ និងការរំពឹងទុកសំខាន់ៗដើម្បីគ្រប់គ្រងនយោបាយអន្តរជាតិ ។ ហើយនៅទីបំផុត វាជាការប្រកួតប្រជែងនៃបទដ្ឋាន ទស្សនៈ និងការទទួលស្គាល់របស់ពិភពលោក ។

ភាពខុសគ្នារវាងការយល់ឃើញរបស់អាម៉េរិក និងចិនគឺងាយស្រួលយល់នោះទេ។ សហរដ្ឋអាម៉េរិកជាទូទៅចូលចិត្តប្រព័ន្ធពហុភាគី ដែលយ៉ាងហោចណាស់មានការគិតអំពីសិទ្ធិបុគ្គល និងតម្លៃនៃមូលដ្ឋានសេរីនិយមពិតប្រាកដ (ច្បាប់ប្រជាធិបតេយ្យ សេរីភាពបុគ្គល ក្បួនច្បាប់នីតិរដ្ឋ មូលដ្ឋានសេដ្ឋកិច្ច -ល-) ។ គោលគំនិតទាំងនេះអាចនឹងត្រូវបានអនុវត្តមិនល្អឥតខ្ចោះនោះទេនៅក្នុងប្រទេសរបស់ខ្លួន និងនៅបណ្តាប្រទេសផ្សេងៗផងដែរ ប៉ុន្តែការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះគោលជំហរទាំងនោះ គឺមិនមែនបាននិយាយតែមាត់នោះទេ ។ ក្នុងចំណោមរឿងផ្សេងៗទៀត វាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកដើម្បីបញ្ចុះបញ្ចូល ឬបង្ខំប្រទេសផ្សេងៗទៀតឱ្យផ្លាស់ប្តូរការរៀបចំនៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ពួកគេ ។ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលសហរដ្ឋអាម៉េរិកក៏ស្រឡាញ់ចូលចិត្តស្ថាប័នដែលបានបង្កើតរួចទៅហើយជាច្រើនផងដែរ ដូចជាអង្គកា IMF, NATO, និង ធនាគារពិភពលោក ពីព្រោះតែស្ថាប័នទាំងនេះបានធ្វើឱ្យសហរដ្ឋអាម៉េរិកមានឥទ្ធិពលកាន់តែខ្លាំង ។

ផ្ទុយទៅវិញ ប្រទេសចិនពេញចិត្តប្រព័ន្ធដឹកនាំរដ្ឋបែប Westphalian ជាកន្លែងដែលឱ្យតម្លៃទៅលើអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ និងគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីប្រទេសដទៃ ហើយសេរីភាពនៃសិទ្ធិបុគ្គលគឺមានការរឹតត្បិត បើសិនជាមិនត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ ។ ចក្ខុវិស័យនេះមិនមាន “មូលដ្ឋានច្បាប់” តិចជាងសហរដ្ឋអាម៉េរិកនោះទេ ត្រឹមតែនៅពេលប្រទេសចិនទាក់ទាញផ្នែកខ្លះនៃកតិការរបស់អង្គការសហប្រជាជាតិ ចិននឹងមិនរារាំងគម្រោងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលបច្ចុប្បន្នច្រើននោះទេ រួមមានការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការឆ្លងដែនប្រទេសដ៏សំខាន់ៗ ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ ។ ប្រទេសចិនក៏ជាអ្នកការពារសំឡេងពហុភាគីនិយម ទោះបីជាឥរិយាបទជាក់ស្តែងរបស់ខ្លួនពេលខ្លះមានការរំលោភលើបទដ្ឋានពហុភាគីដែលបានបង្កើតឡើងហើយក៏ដោយ ។ ទោះជាយ៉ាងណាក៏ដោយ ពិភពដែលដឹកនាំដោយប្រទេសចិននឹងមានភាពខុសគ្នាពីពិភពលោកដែលដឹកនាំដោយសហរដ្ឋអាម៉េរិកជាមិនខាន ។

ខ្ញុំមិនដឹងថាចក្ខុវិស័យទាំងពីរនេះមួយណានឹងទទួលបានជោគជ័យនៅប៉ុន្មានឆ្នាំខាងមុខនោះទេ ប៉ុន្តែ មានការសង្កេតមួយចំនួនដែលបានធ្វើឡើងដូចតទៅនេះ។ ទីមួយ ប្រសិនបើអ្នកគិតថា សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តជិតដិតបំផុតរបស់ខ្លួនគឺជាអ្នកសរសេរច្បាប់អន្តរជាតិទាំងអស់នោះដោយខ្លួនឯង សូមធ្វើការគិតម្តងទៀត ។ បទបញ្ញត្តិអន្ដរជាតិឆ្លុះបញ្ចាំងពីភាពសំខាន់របស់តុល្យភាពនៃអំណាច ហើយការកើនឡើងនៃឥទ្ធិពលរបស់ចិនមានន័យថា លទ្ធភាពក្នុងការកែប្រែច្បាប់មួយចំនួន ឬមិនអនុវត្តតាមច្បាប់ណាមួយដែលខ្លួនបដិសេធ នឹងត្រូវលើកយកមកពិចារណា ។

ទីពីរ ដោយយោងទៅលើចំណុចទីមួយ គ្មានប្រទេសឯកតោណាមួយអាចតាក់តែង និងអនុម័តបទបញ្ញត្តិនៃច្បាស់អន្តរជាតិណាទាំងអស់ ។ សហរដ្ឋអាម៉េរិកទទួលបានអ្វីៗជាច្រើនតាមដែលខ្លួនចង់បានក្នុងអំឡុងពេលនៃការបង្កើតប្រព័ន្ធ Bretton Woods (ជាប្រព័ន្ធដំបូងគេដែលត្រូវបានប្រើដើម្បីគ្រប់គ្រងគុណតម្លៃនៃលុយរវាងប្រទេសផ្សេងៗគ្នា) ហើយសហរដ្ឋអាម៉េរិកក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការវិវឌ្ឍនៃបទបញ្ញត្តិអន្តរជាតិជាបន្តបន្ទាប់ ប៉ុន្តែសហរដ្ឋអាម៉េរិកក៏នៅតែត្រូវសម្របសម្រួលលើបញ្ហាជាច្រើន ហើយជារឿយៗអាម៉េរិកក៏ទទួលបរាជ័យក្នុងការសម្រេចគោលដៅមួយចំនួនដែលខ្លួនចង់បានដូចគ្នា ។  សហរដ្ឋអាម៉េរិក និងប្រទេសចិននឹងមានការព្រមព្រៀងមួយនៃឥទ្ធិពលទៅលើច្បាប់អន្តរជាតិដែលបានដាក់ឱ្យប្រើប្រាស់ទាំងច្បាប់ជាសកល ឬនៅក្នុងផ្នែកណាមួយនៃបទបញ្ញត្តិដែលប្រទេសចិន ឬអាម៉េរិកអាចដឹកនាំ ។ ប៉ុន្តែ ដើម្បីទទួលបានការគាំទ្រពីប្រទេសដទៃ ពួកគេយ៉ាងហោចណាស់នឹងនៅតែត្រូវផ្តល់ឱ្យប្រទេសផ្សេងៗទៀតនូវអ្វីដែលពួកគេចង់បានដូចគ្នាផងដែរ។

ទីបី ការងើបឡើងរបស់ប្រទេសចិន នឹងផ្តល់ឱ្យប្រទេសដ៏ទៃទៀតនូវជម្រើសល្អៗច្រើនជាងពេលដែលពួកគេទទួលបាននៅក្នុងយុគសម័យដែលអាម៉េរិកធ្វើជាមហាអំណាចតែម្នាក់ឯង ។ ប្រទេសអ៊ីរ៉ង់ប្រហែលជាទទួលរងទុក្ខយ៉ាងខ្លាំងក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែកិច្ចព្រមព្រៀងទិញប្រេង និងការវិនិយោគថ្មីៗរបស់ខ្លួនជាមួយប្រទេសចិន បង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការកាត់បន្ថយសម្ពាធខ្លះៗ ដោយមិនចាំបាច់ធ្វើសម្បទានចរចារបន្ថែមជាមួយសហរដ្ឋអាម៉េរិកនោះឡើយ ។ អឺរ៉ុបប្រហែលជាសប្បាយចិត្តដែលឃើញអតីតប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបានធ្លាក់ពីតំណែង ហើយមានសេចក្តីរីករាយដោយលោកប្រធានាធិបតីចូ បៃដិន សម្រេចចិត្តផ្សះផ្សាចំណងទំនាក់ទំនងអន្តរអាត្លង់ទិច ប៉ុន្តែការសប្បាយរីករាយនេះនៅតែមិនបានធ្វើឱ្យអាល្លឺម៉ង់លុបចោលគម្រោងបង្ហូរប្រេង Nord Stream 2 ពីប្រទេសរុស្សីនោះទេ មិនបានបញ្ឈប់សហភាពអឺរ៉ុបពីចុះកិច្ចព្រមព្រៀងវិនិយោគរបស់ខ្លួនជាមួយទីក្រុងប៉េកាំងនោះទេ ទោះបីជាមានការស្នើសុំពីសហរដ្ឋអាម៉េរិកឱ្យមានការពន្យាពេលចុះហត្ថលេខាយ៉ាងណាក៏ដោយ និងមិនបានអូសទាញនាយករដ្ឋមន្ត្រី Viktor Orban ឱ្យនាំយកគុណតម្លៃនៃសេរីភាពមកឱ្យប្រទេសហុងគ្រីវិញដែរ ។

ខណៈពេលដែលសហរដ្ឋអាម៉េរិក និងចិនប្រកួតប្រជែងគ្នាដើម្បីលើកកម្ពស់ទស្សនវិស័យរៀងៗខ្លួនចំពោះបទបញ្ញត្តិពិភពលោក តើប្រទេសដ៏ទៃទៀតទំនងជានឹងមានប្រតិកម្មយ៉ាងដូចម្តេច ? អ្នកជាតិនិយមផ្តាច់ការនៅក្នុងប្រទេសមួយចំនួនអាចនឹងពេញចិត្តការបដិសេធដ៏ច្បាស់លាស់របស់ចិន ចំពោះគុណតម្លៃនៃសេរីភាព និងគំនិតអំពីអធិបតេយ្យភាព ប៉ុន្តែ ឥរិយាបទកោងកាចកាន់តែខ្លាំងឡើយៗ របស់ទីក្រុងប៉េកាំង និងឆន្ទៈរបស់ចិនក្នុងការដាក់ទណ្ឌកម្មប្រទេសដទៃចំពោះភាពរកាំរកុះបន្តិចបន្តួច បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអ្វីដែលជាបទបញ្ញត្តិរបស់ចិនដែលនឹងអាចបង្កើតឡើង ។

ជនជាតិអាម៉េរិកអាចនិយាយបំផ្លើសពីសន្ដានចិត្តពីធម្មជាតិនៃអនុត្តរភាពរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែរយៈចម្ងាយភូមិសាស្ត្រ ពីប្រទេសផ្សេងៗ និងចេតនាស្លូតត្រង់ដោយគ្មានអ្វីជាជាក់លាក់របស់ខ្លួន បានធ្វើឱ្យជំហរដ៏សំខាន់របស់សហរដ្ឋអាម៉េរិកងាយនឹងទទួលយកពីប្រទេសជាច្រើនទៀត ជាងអ្វីដែលប្រទេសផ្សេងទៀតអាចសំណូមពរ ។ ដូចដែលខ្ញុំបានជជែកវែកញែកក្នុងយុគសម័យដែលមានអាម៉េរិកជាមហាអំណាចតែមួយគត់ហើយថា អំណាចរបស់សហរដ្ឋអាម៉េរិកមិនបានបង្កឱ្យមានការប្រឆាំងតបតច្រើនដូចអ្វីដែលបានរំពឹងទុកនោះទេ ព្រោះវាត្រូវបានបែងចែកចេញពីមណ្ឌលអំណាចដ៏ធំមួយផ្សេងទៀតដោយមហាសមុទ្រធំៗពីរ ហើយសហរដ្ឋអាម៉េរិកក៏មិនមានចំណាប់អារម្មណ៍ក្នុងការពង្រីកទឹកដីនោះដែរ ។ បណ្តាប្រទេសភាគច្រើននៅក្នុងអាស៊ី និងអឺរ៉ុប (Eurasia) មានការព្រួយបារម្ភរវាងគ្នានឹងគ្នា ជាងព្រួយបារម្ភពីការឈ្លានពានរបស់សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យជំនួយរបស់សហរដ្ឋអាម៉េរិកកាន់តែគួរឱ្យទុកចិត្ត និងតំណែងនៃអនុត្តរភាពរបស់ខ្លួនក៏កាន់តែមិនសូវមានអ្នកបារម្ភច្រើន ។

ទោះបីយ៉ាងក៏ដោយ សូម្បីតែសម្ពន្ធមិត្តមានគំនិតដូចគ្នាដែលស្វាគមការដឹកនាំរបស់សហរដ្ឋអាម៉េរិក ក៏ចង់ឱ្យច្បាប់ការដឹកនាំទាំងនេះត្រូវបានអនុវត្តប្រកបដោយភាពយុត្តិធម៌ជាងមុនដែរ ។ វាមិនមែនដោយសារអនុត្តរភាពសហរដ្ឋអាម៉េរិកនោះទេដែលរំខានពួកគេ វាគឺជាការកេងប្រវ័ញ្ចហួសហេតុនៃឯកសិទ្ធិអនុត្តរភាពរបស់ពួកគេទៅវិញទេ ។ ពួកគេមិនពេញចិត្តនៅពេលដែលសហរដ្ឋអាម៉េរិកបំពានប្រព័ន្ធច្បាប់ដែលបានបង្កើតឡើង ដូចដែលអាម៉េរិកបានធ្វើនៅពេលដែលខ្លួនបានចាកចេញពីស្តង់ដាមាសក្នុងឆ្នាំ១៩៧១ និងនៅពេលដែលអាម៉េរិកចូលឈ្លានពានប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ហើយជាពិសេសនៅពេលដែលអាម៉េរិកធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះប្រទេសដ៏ទៃដើម្បីធ្វើឱ្យសហរដ្ឋអាម៉េរិកខ្លួនឯងល្អនោះ។ ពួកគេមិនពេញចិត្តដែលសហរដ្ឋអាម៉េរិកប្រើប្រព័ន្ធ SWIFT និងស្ថាប័នហិរញ្ញវត្ថុពិភពលោកដទៃទៀតក្នុងការដាក់ទណ្ឌកម្មប្រទេសដ៏ទៃនោះទេ ហើយជាពិសេសនៅពេលដែលអាម៉េរិកបានគំរាមកំហែងដល់ភាគីនៃប្រទេសទីបីជាមួយនឹងទណ្ឌកម្ម ប្រសិនបើពួកគេមិនធ្វើតាមអ្វីដែលអាម៉េរិកពេញចិត្ត ។ រឿងដែលមិនសមនឹងកើតមានឡើងនោះគឺ អ្វីដែលសម្ពន្ធមិត្តអាម៉េរិកពិតជាចង់បានគឺពួកគេចង់ឱ្យសហរដ្ឋអាម៉េរិកមានការប្តេជ្ញាចិត្តគោរពតាមគោលការណ៍ច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ។

ក្នុងរយៈពេលដ៏ខ្លីខាងមុខ ការខិតខំរបស់សហរដ្ឋអាម៉េរិកក្នុងការលើកកម្ពស់បទបញ្ញត្តិដែលខ្លួនចង់បាននឹងទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តរបស់លោកបៃដិន និងលោកប្លីងឃីន ដើម្បីធ្វើឱ្យសកម្ម និងស្ថាបនាកិច្ចការការរទូតរបស់ខ្លួន ផ្ទុយពីការទូតបែបសម្លុតគំរាមរបស់លោកត្រាំ និងលោកម៉ៃ ភមភីអូ (Mike Pompeo) ដែលបានធ្វើកន្លងមក ។ ដោយគ្រាន់តែបង្ហាញវត្តមាននៅលើវេទិកាពិភពលោកសំខាន់ៗ គោរពដល់អ្នកចូលរួមឯទៀត និងបង្ហាញពីកម្រិតនៃការខ្វាយខ្វល់ចំពោះកង្វល់របស់អ្នកដទៃ គឺជាសកម្មភាពដ៏ល្អគ្រប់គ្រាន់ហើយ ។ ប្រសិនបើទីក្រុងប៉េកាំងនៅតែប្តេជ្ញាចិត្តដើម្បីយកឈ្នះអាម៉េរិកដោយប្រើ“ការទូតអ្នកចម្បាំងចចក” (wolf warrior diplomacy) ទៀត នោះការទប់ទល់បែបទន់ភ្លន់របស់សហរដ្ឋអាម៉េរិកនឹងកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ប៉ុន្តែ ការទូតដែលប្រើវិធីរឹងដូចគ្នាបានត្រឹមតែធ្វើឱ្យជម្លោះកាន់តែវែងឆ្ងាយប៉ុណ្ណោះ ។ ក្នុងរយៈពេលយូរទៀត ការប្រកួតប្រជែងដើម្បីកំណត់ច្បាប់អន្តរជាតិ នឹងត្រូវបានកំណត់ជាបឋមដោយប្រទេសណាមួយគឺសហរដ្ឋអាម៉េរិក ឬចិនដែលមានអំណាចខ្លាំងក្លាជាងគេ ។ សហរដ្ឋអាម៉េរិកអាចគ្រប់គ្រងលើការបង្កើតបទបញ្ញត្តិនៃសេរីភាពនៅក្រោយសង្គ្រាម ដោយសារតែសេដ្ឋកិច្ចរបស់អាម៉េរិកពេលនោះកំពុងតែផលិតបានស្ទើរតែ ៥០ ភាគរយនៃផលិតផលសរុបរបស់ពិភពលោក ហើយប្រទេសមហាអំណាចផ្សេងទៀតកំពុងតែរងការខ្ទេចខ្ទាំដោយសារសង្គ្រាម និងជំពាក់បំណុលសហរដ្ឋអាម៉េរិកទៀតផង ។ អំណាចដែលរឹងមាំ គឺជាទម្រង់ដែលមានភាពខ្លាំងទាំងខាងផ្នែកសេដ្ឋកិច្ច និងយោធា ហើយការដែលមានភាពខ្លាំងទាំងពីរនេះនឹងធ្វើឱ្យប្រទេសដ៏ទៃទៀតមានការគោរពខ្លួនកាន់តែច្រើន ។ ជាឧទាហរណ៍ ក្រឡេកទៅមើលមេដឹកនាំពិភពលោកទាំងអស់ដែលត្រូវបានត្រាំធ្វើឱ្យមានការភិតភ័យ ខឹងសម្បារ មើលងាយ និងស្អប់ខ្ពើម ដោយចំៗ ប៉ុន្តែ ពួកគេនៅតែគោរពលោកត្រាំទាំងដែលគាត់មិនសមនឹងទទួលបានការគោរពបែបនោះសោះ ។ ហេតុអ្វីទៅ? ពីព្រោះសហរដ្ឋអាម៉េរិកនៅតែជាសត្វស្វា ហ្គូរីឡាទម្ងន់ ៨០០ ផោនដ៏ធំមួយក្បាល ហើយវាក៏សមហេតុផលដែលពួកគេមិនហ៊ានធ្វើឱ្យសត្វស្វា ហ្គូរីឡានេះ មានការខឹងយ៉ាងសម្បានោះ។

ប្រសិនបើមហិច្ឆតារបស់មេដឹកនាំចិនលោកស៊ី ជីនពីងទទួលបានជោគជ័យ ហើយនៅទីបំផុតប្រទេសចិនអាចគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកនៃសតវត្សរ៍ទី២១បានដ៏ដោយ ក៏ចិននៅតែមិនអាចគ្រប់គ្រងពិភពលោកបានដដែល ។ ប៉ុន្តែ ឋានៈបែបនេះ នឹងផ្តល់ឱ្យចិននូវឥទ្ធិពលដ៏ធំធេងទៅលើការតាក់តែងប្រព័ន្ធច្បាប់អន្តរជាតិ ពីព្រោះប្រទេសផ្សេងទៀតនឹងមិនសូវហ៊ានប្រឆាំងជំទាស់នឹងចិនដោយបើកចំហឡើយ ព្រមទាំងអាចបង្ខំឱ្យប្រទេសទាំងនោះសម្របខ្លួន យល់ព្រមអនុលោមតាមការសម្រេចចិត្តរបស់ចិន ។ សូម្បីតែប្រទេសដែលមានការប្រកួតប្រជែងកម្លាំងយោធាប្រហាក់ប្រហែលនឹងចិនក៏ដោយ ក៏ពួកគេអាចជ្រើសរើសប្រកាន់ឥរិយាបទខុសពីមុនដែរ ។ ផ្ទុយទៅវិញ ប្រសិនបើសហរដ្ឋអាម៉េរិកអាចរក្សាល្បឿនសេដ្ឋកិច្ច និងរក្សាបាននូវគុណសម្បត្តិនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗភាគច្រើនដែលចំបាច់សម្រាប់ពេលអនាគត នោះបញ្ញត្តិនៃច្បាប់អន្តរជាតិនៅសតវត្សរ៍ទី២១ នេះ ទំនងជាអនុម័តទៅតាមប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនច្រើនជាងទីក្រុងប៉េកាំងដដែល ។

ការធ្វើកំណែទម្រង់ដែលនឹងត្រូវការដើម្បីរក្សាបាននូវកម្លាំងសេដ្ឋកិច្ចជាចាំបាច់គឺល្អសម្រាប់សហរដ្ឋអាម៉េរិកក្នុងករណីណាក៏ដោយ ទោះបីក្នុងករណីដែលចិននឹងមិនមានភាពខ្លាំងជាងសព្វថ្ងៃ ហើយមិនមានឥទ្ធិពលអ្វីទៅលើការអនុម័តច្បាប់អន្តរជាតិនាពេលបច្ចុប្បន្នក៏ដោយ ។ សរុបសេចក្ដីមក សហរដ្ឋអាម៉េរិកស្ថិតនៅក្នុងគ្រាដ៏គួរឱ្យរីករាយមួយ ព្រោះរឿងល្អដែលកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន ក៏នឹងក្លាយជារឿងល្អសម្រាប់ជំហរ និងឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ ។ នេះជាដំណឹងល្អសម្រាប់ជនជាតិអាម៉េរិក័ង ។

 

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក Ebook Cambodia 

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!