News & Blogs

News អត្ថបទព័ត៌មាន

ប្រទេសចិនកំពុងតែឈានទៅរកបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

ប្រទេសចិនកំពុងតែឈានទៅរកបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

ប្រទេសចិនកំពុងតែឈានទៅរកបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

  • ដោយសារតែការកើនឡើងនៃបំណុល ការកើនឡើងនៃថ្លៃទំនិញ និងការថយចុះនៃការផ្គត់ផ្គង់ពីបរទេស ប្រទេសចិនកំពុងប្រឈមមុខនឹងកត្តាគ្រោះថ្នាក់មួយចំនួនរួមគ្នាក្នុងពេលតែមួយ
  • ខណៈពេលដែលបញ្ហាទាំងនេះកំពុងតែកើតឡើងរួមគ្នានៅទីក្រុងប៉េកាំង វាក៏នឹងមានផល់ប៉ះពាល់ដល់ប្រទេសដ៏ទៃទៀតផងដែរ

បញ្ហានឹងកើតឡើងកាន់តែខ្លាំង

យោងទៅតាមសេដ្ឋវិទូមួយចំនួន រឿងដែលគួរឱ្យអស់សំណើចមួយអំពីបំណុលគឺការមានទ្រឹស្តីហេតុផលល្អៗដែលថា ប្រសិនបើអ្នកជាអ្នកមាន ឬអ្នកធំ អ្នកមិនចាំបាច់សងបំណុលវិញនោះទេ ។ ពិតណាស់ថា នៅពេលដែលអតិផណាទាប អត្រាការប្រាក់ទាប និងទីផ្សារមានកម្រិតខ្ពស់ អង្គភាពដែលមានទ្រព្យសម្បត្តិច្រើន និងអាជីវកម្មដែលចាំបាច់មួយចំនួនអាចខ្ចីលុយម្តងហើយម្តងទៀតពីរដ្ឋបាន ។

ក្នុងកម្រិតធំមួយ ប្រទេសអ្នកមានដូចជាសហរដ្ឋអាម៉េរិក ចិន ជប៉ុន អាល្លឺម៉ង់ និងអង់គ្លេសដែលមានធនាគារកណ្តាលអាចបោះពុម្ពប្រាក់ជាបន្តបន្ទាប់ដើម្បីផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាល ហើយបន្ទាប់មករដ្ឋាភិបាលទាំងនោះក៏ចែកចាយលុយនៅក្នុងប្រទេសដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេដំណើរការបានល្អ ហើយក៏បង្កើតជាសាច់ប្រាក់ និងធានាលើលក្ខខណ្ឌល្អគ្រប់យ៉ាងសម្រាប់ប្រាក់កម្ចីចំពោះក្រុមហ៊ុនដែលត្រូវការដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនរបស់ពួកគេ ។ ចលនាម៉ាស៊ីនបោះពុម្ពប្រាក់ឥតឈប់ឈរនេះ ហាក់ដូចជាដំណោះស្រាយដ៏ល្អឥតខ្ចោះមួយ តើត្រូវទេ ?  ខ្ចី ចំណាយ ខ្ចី ចំណាយ ខ្ចីម្តងហើយម្តងទៀត ហើយវដ្តនៃការខ្ចីនេះនៅតែបន្តវិលឥតឈប់ឈរ ។

កាលពីឆ្នាំមុន ប្រាក់កម្ចីឥតគិតថ្លៃ និងប្រាក់កម្ចីរហ័សត្រូវបានផ្តល់ឱ្យច្រើនជាងពេលណាៗទាំងអស់បើតាមដែលខ្ញុំចាំបាន  ដោយសារតែវិធានការជំរុញសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដើម្បីជួយដល់សេដ្ឋកិច្ចអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានសាច់ប្រាក់ក្នុងការជំរុញតម្រូវការទំនិញផ្សេងៗ ភាគហ៊ុន និងការវិនិយោគលើផ្សារហ៊ុន ឬអចលនទ្រព្យឱ្យកាន់តែខ្លាំង ។

 

គំនិតមួយដែលបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ គឺថាវិធានការសារពើពន្ធទាំងនេះអាចនឹងក្លាយជាឫសគល់នៃបញ្ហា ។ ពីចំណុចដែលខ្ញុំមើលឃើញនៅហុងកុង ខ្ញុំអាចសង្កេតឃើញពីឥទ្ធិពលនៃបញ្ហានេះដែលកំពុងតែឆ្លងកាត់ព្រំដែនខាងជើងរបស់យើង ប៉ុន្តែ វាក៏ជាឱកាសល្អសម្រាប់ចិនដីគោក ងាយនឹងឈានជើងបានលឿនជាងប្រទេសដ៏ទៃ តែបញ្ហាដ៏ធ្ងន់ធ្ងរនៃការសងបំណុលយឺតយ៉ាវ ការកើនឡើងតម្លៃនៃទំនិញហើយប្រាក់ចំណូលធ្លាក់ចុះនឹងវិលជុំដដែលជាដែលនៅតាមតំបន់នីមួយៗ ហើយនៅទីបំផុតវាក៏នឹងប៉ះពាល់ដល់សហរដ្ឋអាម៉េរិក និងអឺរ៉ុបផងដែរ ។

 

ភាពច្របូកច្របល់នៃបញ្ហាបំណុល

យោងតាមរបាយការណ៍នៅក្នុងសារព័ត៌មានហិរញ្ញវត្ថុ បំណុលក្នុងស្រុករបស់ប្រទេសចិនបានកើនឡើងយ៉ាងច្រើន ហើយមិនអាចត្រូវបានផ្តល់ហិរញ្ញប្បទានក្រៅប្រទេសបន្តទៀតបាននោះទេ ព្រោះវាអាចបណ្តាលឱ្យមានការកើនឡើងគួរឱ្យព្រួយបារម្ភចំពោះការផ្តល់ប្រាក់កម្ចីក្នុងស្រុក ។ រហូតមកដល់ឆ្នាំនេះ អត្រានៃក្រុមហ៊ុនក្នុងស្រុកគឺកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងទីផ្សារភាគហ៊ុនចិនដែលជាប់គាំងកាលពីឆ្នាំ២០១៥ នោះ ។

ចំណុចសំខាន់នៃក្តីកង្វល់សម្រាប់វិនិយោគិនមូលបត្របរទេសនោះគឺ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ចិនបានទិញមូលបត្រពីអ្នកគ្រប់គ្រងក្រុមហ៊ុនដែលដួលរលំ មកទុកដើម្បីផ្តល់ជាកម្ចីដែលមានការប្រាក់ខ្ពស់ ហើយនេះក៏កំពុងឈានទៅរកការចាប់ដៃគ្នាដែលគួរឱ្យព្រួយបារម្ភផងដែរ ដែលមានការគាំទ្រដោយក្រុមហ៊ុនបុត្រសម្ព័ន្ធហុងកុងរបស់ខ្លួនផ្ទាល់ ។

យើងទាំងអស់គ្នាបានឃើញសកម្មភាពបែបនេះពីមុនមក ។ កម្ចីដែលមានការប្រាក់ខ្ពស់ត្រូវបានសងទៅវិញ និងរំពឹងទុកថាទទួលបានប្រាក់ចំណូលច្រើនតែត្រូវបានខកខាន ឬមិនអើពើដោយទីភ្នាក់ងារវាយតម្លៃឥណទានមួយចំនួន ដែលបានរុញច្រានពួកយើងចូលទៅក្នុងវិបត្ដិហិរញ្ញវត្ថុដែលខ្ញុំបាននិយាយថា យើងមិនបានធ្វើឱ្យវាប្រសើរឡើងវិញបានម្តងណានោះទេ ។ ការព្រួយបារម្ភរបស់ខ្ញុំគឺថា យើងកំពុងមើលឃើញតែផ្នែកតូចមួយប៉ុណ្ណោះនៃបញ្ហាដ៏ធំ ហើយវាក៏អាចនឹងដូចជាឡេហមែន (Lehman) មួយផ្សេងទៀតដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុដែលបានក្ស័យធនកាលពីឆ្នាំ២០១៨ ។

ទីផ្សារបំណុលរបស់ប្រទេសចិនកំពុងមានភាពចាស់ទុំ ដោយមានបទបញ្ញត្តិតឹងរ៉ឹង ការរំពឹងទុកទៅលើការវាយតម្លៃហានិភ័យមានភាពប្រសើរឡើង ហើយប្រហែលជាឥរិយាបថអ្នកទិញមានការប្រយ័ត្នប្រយែងជាមួយវិនិយោគិនដែលយល់ច្បាស់ថា រដ្ឋមិនរំពឹងថាអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបាននោះទេ ប៉ុន្តែបញ្ហានៃបំណុលកំពុងមានភាពច្របូកច្របល់ ។

សម្ពាធបញ្ហានឹងកើតឡើង

បន្ទាប់ពីការទាស់ទែងគ្នារវាងចិន និងអូស្រ្តាលីលើបញ្ហាជំនួញកាលពីដើមឆ្នាំនេះ ប្រជាជនអូស្រ្តាលីក៏កំពុងតែទទូចអំពីរបៀបដែលពួកគេត្រូវបានរងទុក្ខ ហើយមានបញ្ហាខ្លះកើតឡើងដោយសារតែតម្លៃទំនិញ វត្ថុធាតុដើមជាច្រើន និងគ្រឿងឧបករណ៍មូលដ្ឋានបានកើនឡើងយ៉ាងខ្លាំង ។

ការកើនឡើងនៃតម្លៃទំនិញដែលធ្វើឱ្យក្រុមអ្នកវិនិយោគលើផ្សារហ៊ុន ឬអចលនទ្រព្យកំពុងតែគិតថាបញ្ហានេះវាកាន់តែធ្ងន់ធ្ងរទៅៗ ហើយឥឡូវនេះក៏កំពុងតែច្របាច់បញ្ចូលគ្នាទៅក្នុងសមាសធាតុផលិតកម្ម និងផលិតផលដែលបានផលិតរួច ។ នេះបង្ហាញពីការវិលត្រលប់មកវិញនៃការកើនឡើង និងធ្លាក់មកវិញក្នុងរយៈពេលដ៏ខ្លី ដោយសារនិន្នាការមួយកំពុងតែចាប់ផ្តើមមើលទៅកាន់តែបន្តយូរទៅៗ ដែលប្រាកដជាប៉ះពាល់សម្រាប់ការប្រើប្រាស់ និងសម្រាប់អាជីវកម្មនៅទូទាំងពិភពលោកនោះទេ ហើយក្នុងពេលជាមួយគ្នានោះ វាក៏អាចរួមចំណែកដែលធ្វើឱ្យការកើនឡើងនៃការសងប្រាក់កម្ចីយឺតយ៉ាវផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែអះអាងថា ការថមថយណាមួយចំពោះការទិញទំនិញនាពេលបច្ចុប្បន្ននេះ ប្រទេសចិនត្រូវតែធ្វើការបន្ថែមទៀតដោយការរឹតបន្តឹងការចំណាយផ្សេងៗ និងការចំណាយរូបិយវត្ថុដែលមិនសូវរឹងមាំអំឡុងពេលវិបត្តិកូវីដ-១៩ កុំឱ្យជះឥទ្ធិពលដល់សេដ្ឋកិច្ចជាសកល ហើយបង្កើនសមត្ថភាពក្នុងការរកប្រាក់ដែលបានបាត់បង់មកវិញ ដូចជាកូរ៉េខាងត្បូងបានធ្វើបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ដែលកូរ៉េខាងត្បូងបានទាញត្រលប់មកវិញ ដូចជាទុនបម្រុងដែលត្រូវការដើម្បីស្តាប្រទេសឡើងវិញ ។ នេះអាចត្រូវបានគាំទ្រដោយទិន្នន័យថ្មីៗស្តីពីការថយចុះនៃរូបិយប័ណ្ណបម្រុងនៅបរទេសរបស់ប្រទេសចិន ដែលបង្ហាញថា ចិនកំពុងទាញយកសាច់ប្រាក់បានតិចតួចជាងមុន ។

តើចិនអាចសង្គ្រោះការថយចុះនៃទុនបម្រុងរបស់ខ្លួនដែរឬទេ ?

ការដាក់បញ្ចូលទុនបម្រុងបរទេសនាពេលបច្ចុប្បន្នរបស់ប្រទេសចិនគឺជាការសម្ងាត់របស់រដ្ឋ ដូច្នេះយើងនឹងមិនមានទិន្នន័យច្បាស់លាស់ណាមួយអំពីចំនួនប្រាក់ដុល្លារអាម៉េរិកដែលនៅសល់នៅក្នុងធនាគាររបស់ពួកគេនោះទេ ។ ប៉ុន្តែ យើងមានភាពជឿជាក់ក្នុងការនិយាយថា ប្រាក់បម្រុងដែលជាប្រាក់ដុល្លាររបស់ចិនទំនងជាកំពុងតែថយចុះ ។ រូបិយប័ណ្ណដុល្លារអាម៉េរិកគឺមានសារសំខាន់ណាស់ ព្រោះទំនិញភាគច្រើនត្រូវបានកំណត់តម្លៃជាប្រាក់ដុល្លារ ហើយជាទូទៅត្រូវតែបង់ជារូបិយប័ណ្ណដុល្លារ ។

សរុបជារួមមក ប្រាក់បម្រុងរបស់ចិននៅខែមីនានេះបានថយចុះច្រើនជាងការរំពឹងទុករបស់សេដ្ឋវិទូដល់ទៅ ៣,១៧ លានលានដុល្លារ ។ ទោះជាយ៉ាងណា តុល្យភាពនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសម្បើមដែលកើនឡើងដល់ជិត ៤ លានលានដុល្លារនៅក្នុងឆ្នាំ២០១៤ ហើយពិតណាស់ថា វាក៏បានកើនឡើងកាលពីខែមេសាដល់ទៅ ៣,១៩ លានលានដុល្លារអាម៉េរិកផងដែរ ។ ប៉ុន្តែសំណួរសួរថា តើឥឡូវនេះលុយកំពុងតែធ្លាក់ចុះនៅក្នុងនិន្នាការមួយ ដែលមានការធ្លាក់ចុះពី ៣,២១ លានលានដុល្លារអាម៉េរិកកាលពីខែធ្នូពិតមែនឬទេ? តម្លៃទុនបម្រុងជាមាសរបស់ចិនក៏បានធ្លាក់ចុះផងដែរ ព្រោះតែមិនមានការកើនឡើងនូវបរិមាណមាសដុំនៅឡើយ ។ ដូចច្នេះ វាសមហេតុផលក្នុងការសន្សំសំចៃសម្រាប់ពេលនេះ ។

គំនិតមួយចំនួនលើអ្វីដែលខ្ញុំគិតពីមធ្យោបាយនេះ

វាទំនងជាមានការធ្លាក់ចុះនៃការអភិវឌ្ឍផ្នែកអចលនទ្រព្យ និងការចំណាយលើការសាងសង់នៅក្នុងប្រទេសចិនជាមួយក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួនដែលបានសងបំណុលត្រឹមតែ ២៥ ភាគរយនៃបំណុលសរុបនៅក្នុងវិស័យនេះ ។ នេះជាអ្វីដែលនឹងធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការពង្រីកបំណុលបន្ថែម និងទទួលបានសុវត្ថិភាពមូលនិធិរយៈពេលវែង ។ ទោះយ៉ាងណាក៏ដោយ កត្តាប្រជាសាស្ត្រ និងវិធានការប្រឆាំងនឹងការវិនិយោគផ្សារហ៊ុនក៏នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យនេះក្នុងរយៈពេលវែងផងដែរ ។

ក្នុងនាមជាប្រទេសនាំចូលរ៉ែ ផលិតផលផ្តាច់មុខ ប្រេងឆៅ និងលោហធាតុដែលមិនមែនជាជាតិដែកដ៏ធំ ជាពិសេសទង់ដែង តម្រូវការរបស់ចិនចំពោះវត្ថុធាតុដើមមួយចំនួនទាំងនេះអាចឈានដល់កម្រិតកំពូលរួចទៅហើយ ។ ហើយនៅពេលដែលរដ្ឋាភិបាលរឹតបន្តឹងទៅលើការវិនិយោគទីផ្សារភាគហ៊ុន សូម្បីតែការអភិវឌ្ឍផ្នែកអចលនទ្រព្យដែលឈានដល់ល្បឿនលឿនហើយក៏ដោយ ក៏តម្លៃទំនិញដែលចាំបាច់បំផុតទំនងជានឹងវិលត្រលប់មកវិញក្នុងរយៈពេលដ៏ខ្លីជាមិនខាន ។ ឥណទានរហ័សក៏ជាកត្តាជំរុញដល់តម្លៃទំនិញផងដែរ ដូច្នេះបើមានការឡើងខ្ពស់នៃឥណទានរហ័សកាន់តែច្រើននោះ យើងគួរតែរំពឹងទុកថាតម្លៃទំនិញនឹងត្រូវបានកែតម្រូវក្នុងពេលឆាប់ៗនេះ ។ ទង់ដែងដែលមានគុណភាពខ្ពស់កំពុងតែចាប់ផ្តើមស្បើយទៅៗ ព្រោះតែតម្រូវការក្នុងតម្លៃខ្ពស់ទាំងនេះកំពុងធ្លាក់ចុះ ។

ក្នុងរយៈពេលដ៏ខ្លី ខ្ញុំគិតថាទំនងជាមិនអាចទៅរួចនោះទេដែលចិននឹងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអូស្ត្រាលីឡើងវិញ និងត្រលប់ទៅរកស៊ីជាមួយគ្នាដូចពីមុន ។ ហើយវាធ្វើឱ្យខ្ញុំគិតថា ប្រទេសចិនមិនចាំបាច់ធ្វើបែបនោះទេ ព្រោះខ្លួនកំពុងទទួលបានដៃគូផ្គត់ផ្គង់ជាច្រើនពីប្រទេសដែលខ្លួនបាននឹងកំពុងបន្តកសាងទំនាក់ទំនងល្អដូចជាប្រទេសនៅទ្វីបអាហ្វ្រិកជាច្រើនជំនួសឱ្យអូស្ត្រាលី ។

ប្រើមនុស្សឱ្យមើលការងារ

ដោយមិនអាចប្រកែកបាន ឥទ្ធិពលសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងលើហុងកុងនឹងកើនឡើងជាបន្តបន្ទាប់ ហើយចិនក៏មិនចង់ឃើញប្រាក់សន្សំនៅក្នុងធនាគាររបស់ទីក្រុងហុងកុងត្រូវបានបំផ្លាញនោះដែរ ។ ជំងឺកូវីដ-១៩ បានវាយប្រហារដល់ទុនបម្រុងរបស់ហុងកុងកាលពីឆ្នាំមុន ប៉ុន្តែ ពួកគេមានទុនបម្រុងគ្រប់គ្រាន់សល់ប្រហែល ១២០ ពាន់លានដុល្លារដែរ ។ ហើយថែមទាំងមានលុយដុល្លារអាម៉េរិកជាច្រើននៅក្នុងប្រាក់បម្រុងផ្ទាល់ខ្លួនរបស់យើង ដែលត្រូវបានគេរាយការណ៍កាលពីខែមីនាថា មានចំនួន ៤៩៥,៩ ពាន់លានដុល្លារអាម៉េរិកដោយអាជ្ញាធររូបិយវត្ថុហុងកុង (Hong Kong Monetary Authority) ដែលជាអ្នកចាក់សោប្រាក់ដុល្លារហុងកុងទុកនៅមួយកន្លែង ។ ទុនបម្រុងនៅទីនេះហាក់ដូចជាកើនឡើងឥតឈប់ឈរ ខណៈដែលប្រាក់ទាំងនោះត្រូវបានទាក់ទាញមកពីបរទេស ហើយមិនមានការទិញដូរមូលបត្របំណុល និងគ្មានការប្រើប្រាស់សម្រាប់ទំនិញនាំចូលភាគច្រើននោះដែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា គឺនៅមានហានិភ័យចំពោះអាជ្ញាធររូបិយវត្ថុហុងកុងដែលពួកគេគួរតែពិចារណាក្នុងការផ្លាស់ប្តូរលុយបម្រុងរបស់ពួកគេទៅជារូបិយប័ណ្ណចម្រុះដូចជាសិង្ហបុរីវិញ ពីព្រោះថាពេលនេះទន់បម្រុងជាច្រើនគឺនៅក្នុងប្រភេទតែមួយ ។

សម្រាប់ហេតុផលនោះ ខ្ញុំរំពឹងថា វានឹងមានសម្ពាធកាន់តែខ្លាំងឡើង ហើយវាក៏នឹងមានឱកាសកាន់តែច្រើនសម្រាប់ហុងកុងដើម្បីក្លាយជាទីក្រុងសេដ្ឋកិច្ច ដោយមានទស្សនៈដើម្បីពន្លឿនការធ្វើសមាហរណកម្មតាមរយៈការផ្លាស់ប្តូរអាជីវកម្ម និងលំនៅដ្ឋានដែលជាវិធីសាស្រ្តដើម្បីប្រមូលប្រាក់ដុល្លារហុងកុង និងវិនិយោគវានៅទីនោះជាជាងបង្កើតការវិនិយោគនៅកោះលែនតា  (Lantau Island) ។ យ៉ាងហោចណាស់ នោះគឺជាក្តីសង្ឃឹមរបស់ខ្ញុំ ពីព្រោះប្រសិនបើប្រទេសចិនត្រូវការហែលឆ្លងកាត់បញ្ហាដ៏អាក្រក់មួយ ហើយត្រូវការរក្សាទីក្រុងសេដ្ឋកិច្ចឱ្យឈានទៅមុខក្នុងល្បឿនលឿនជាងការរំពឹងទុកទាំងក្នុង និងក្រៅប្រទេសនោះ ខ្ញុំអាចទាយបានថា ចិននឹងប្រើយុទ្ធសាស្ត្រប្រើមនុស្សឱ្យមើលការងារ ទៅលើទីក្រុងសេដ្ឋកិច្ចផ្សេងៗរបស់ខ្លួនមិនខាន ៕

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!