ប្រតិភូរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានមកដល់ទីក្រុង Zaporizhzhia របស់អ៊ុយក្រែនហើយ ដើម្បីត្រៀមខ្លួនចូលទៅត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
Breaking News

ប្រតិភូរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានមកដល់ទីក្រុង Zaporizhzhia របស់អ៊ុយក្រែនហើយ ដើម្បីត្រៀមខ្លួនចូលទៅត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

ប្រតិភូរបស់បេសកកម្មរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន បានមកដល់ទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅថ្ងៃពុធនេះហើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

បេសកកម្មរបស់ IAEA ដែលដឹកនាំដោយប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិលោក Rafael Grossi មានបំណងត្រួតពិនិត្យរោងចក្រ Zaporizhzhia បន្ទាប់ពីទឹកដីរបស់រោងនេះត្រូវបានបាញ់ផ្លោងម្តងហើយម្តងទៀតកាលពីខែមុន ខណៈអ៊ុយក្រែន និងរុស្ស៊ីបានស្តីបន្ទោសចំពោះការវាយប្រហារនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *