ប្រជាជនឥណ្ឌាបានខឹងសម្បារនឹងក្រុមហ៊ុនស្របៀរហនុមានរបស់កម្ពុជាដែលបានដាក់ឈ្មោះស្រាបៀរដូចនឹងអាទិទេពរបស់ខ្លួន ។
Breaking News

ប្រជាជនឥណ្ឌាបានខឹងសម្បារនឹងក្រុមហ៊ុនស្របៀរហនុមានរបស់កម្ពុជាដែលបានដាក់ឈ្មោះស្រាបៀរដូចនឹងអាទិទេពរបស់ខ្លួន ។

រោងចក្រផលិតស្រាបៀរមួយកន្លែងក្នុងប្រទេសកម្ពុជាត្រូវគេបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌាបានខឹងសម្បារនឹងក្រុមហ៊ុននេះដែលបានដាក់ឈ្មោះស្រាបៀរដូចនឹងអាទិទេពនៅក្នុងសាសនាហិណ្ឌូគឺ ហនុមាន ។


ខណៈពេលដែល Hanuman Premium Lager ផលិតដោយក្រុមហ៊ុន Hanuman Beverages បានវាយលុកទីផ្សារប្រទេសអាស៊ីអាគ្នេយ៍កាលពីប៉ុន្មានខែមុន ការខឹងសម្បារចំពោះឈ្មោះ និងការរចនាដបរបស់វាដែលបង្កប់ដោយរូបអាទិទេពបានផ្ទុះឡើងកាលពីថ្ងៃច័ន្ទនៅក្នុងបណ្ដាញសង្គមTwitter ។


ប្រជាជនឥណ្ឌាបានតូចចិត្តចំពោះការប្រមាថសាសនានេះ ហើយក៏បានជំរុញឱ្យស្ថានទូតឥណ្ឌាទាក់ទងទៅអាជ្ញាធរកម្ពុជាដើម្បី «ផ្លាស់ប្តូរម៉ាកយីហោ និងរូបភាព» នេះចេញវិញ ។


ប៉ុន្តែអ្នកលេងអ៊ីធឺណេតផ្សេងទៀតបានគិតថា វាជារឿងឥតប្រយោជន៍ក្នុងការស្នើសុំបែបនេះ និងបានសរសើរដល់សុខដុមរមនាខាងសាសនារបស់កម្ពុជា ដោយនិយាយថា ទោះបីជាស្រាបៀរនេះប្រើព្រះនាមរបស់ព្រះក៏ដោយ ក៏ប្រទេសនេះមានសន្តិភាពមិនដូចប្រទេសឥណ្ឌា ដែលបានឃើញមានការកើនឡើងនៃអំពើហិង្សាក្នុងសហគមន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។


“ហនុមាន គឺជាតួអង្គទេវកថា។ ហើយយើងមិនឃើញអ្វីខុសក្នុងរឿងនេះទេ ព្រោះមានក្រុមហ៊ុនគ្រឿងស្រវឹងជាច្រើនដែលដាក់ឈ្មោះតាមតួអង្គទេវកថាក្រិក» ។


ហនុមាន ជាតួអង្គដ៏សំខាន់ក្នុងរឿងរាមាយណៈរបស់ឥណ្ឌា ត្រូវបានគេគោរពទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសអាស៊ីខាងត្បូង ។

ប្រភព ៖

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *