Breaking News

ប្រជាជនអ៊ុយក្រែនបានចុះហត្ថលេខាលើញត្តិមួយដែលផ្តល់សញ្ជាតិអ៊ុយក្រែន និងតួនាទីជានាយករដ្ឋមន្ត្រីអ៊ុយក្រែនដល់ លោក Boris Johnson !!

ញត្តិដើម្បីផ្តល់សញ្ជាតិអ៊ុយក្រែនដល់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន ទទួលបានការចុះហត្ថលេខាជាង 2,500 ត្រឹមរយៈពេលមួយម៉ោង បន្ទាប់ពីត្រូវបានដាក់នៅលើគេហទំព័រញត្តិផ្លូវការរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ទោះបីជាបាត់បង់ប្រជាប្រិយភាពក្នុងស្រុក ហើយនៅទីបំផុតត្រូវបានបង្ខំឱ្យប្រកាសលាលែងពីតំណែងបន្ទាប់ពីការចាកចេញរបស់រដ្ឋមន្ត្រីរាប់សិបនាក់នៅដើមខែកក្កដាក៏ដោយ ចនសុននៅតែជាឥស្សរជនក្នុងទីក្រុងគៀវ សម្រាប់ការគាំទ្រ​របស់គាត់ចំពោះអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version