Breaking News

ប្រជាជនក្នុងប្រជុំកោះ Solomon សង្ឃឹមថា “ចិនអាចថែរក្សាពួកគេបាន” ស្របពេលដែលមានការរិះគន់លើការកសាងអគារនានាដែលគាំទ្រដោយទីក្រុងប៉េកាំងលើប្រជុំកោះនេះ!!

ការសាងសង់ពហុកីឡដ្ឋានជាតិថ្មីដែលផ្តល់ដោយមូលនិធិចិននៅក្នុងរដ្ឋធានី Honiara នៃកោះ Solomon បានលើកជម្រុញឲ្យមានឥទ្ធិពលអំណាចបន្ថែមទៀតនៃទីក្រុងប៉េកាំង ទោះបីជាក្តីបារម្ភនៅតែមានចំពោះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដ៏ចម្រូងចម្រាស ដែលអាចឈានដល់ការឈរជើងរបស់កងកម្លាំងយោធាចិននៅក្នុងប្រជុំកោះប៉ាស៊ីហ្វិកខាងត្បូងមួយនេះ ។

ប្រទេសកោះតូចប៉ុន្តែមានសារៈសំខាន់ខ្លាំងក្នុងផ្លូវយុទ្ធសាស្ត្ររបស់ចិន ដែលប្រទេសកោះនេះបានប្តូរទំនាក់ទំនងការទូតរបស់ខ្លួនពីតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ទៅទីក្រុងប៉េកាំងជំនួសវិញកាលពីឆ្នាំ2019 កន្លងមកនេះ ។ ប្រជុំកោះនេះត្រូវបានរុញចូលទៅក្នុងជួរមុខដើម្បីបង្កើនការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់រវាងចិនដីគោក ជាមួយនិងសហរដ្ឋអាម៉េរិក ចាប់តាំងពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីខែមេសាថ្មីៗកន្លងមកនេះ ។

ប្រភព ៖ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version