ប៉ូឡូញនឹងបញ្ជូនរថក្រោះទំនើបចំនួន 60 គ្រឿងបន្ថែមទៀតទៅកាន់អ៊ុយក្រែនបន្ថែមពីលើរថក្រោះ Leopards
Ukraine War

ប៉ូឡូញនឹងបញ្ជូនរថក្រោះទំនើបចំនួន 60 គ្រឿងបន្ថែមទៀតទៅកាន់អ៊ុយក្រែនបន្ថែមពីលើរថក្រោះ Leopards

នាយករដ្ឋមន្រ្តីប៉ូឡូញបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កាណាដាកាលពីថ្ងៃព្រហស្បតិ៍ (២៦ មករា) ថា ប្រទេសប៉ូឡូញនឹងបញ្ជូនរថក្រោះចំនួន 60 គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនបន្ថើមពីលើកំពូលរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ចំនួន 14 គ្រឿង ដូចដែលខ្លួនបានសន្យារួចហើយ។

ទីក្រុងវ៉ាស្សាវីដែលបានដាក់ខ្លួនជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់ទីក្រុងគៀវ បានជំរុញឱ្យប្រទេសអាល្លឺម៉ង់បញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន និងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតធ្វើដូច្នេះផងដែរ ដែលជាការទាមទារដែលទីក្រុងប៊ែរឡាំងដែលបានយល់ព្រមកាលពីថ្ងៃពុធ។

លោក Mateusz Morawiecki បានប្រាប់សារព័ត័មានថា ប្រទេសប៉ូឡូញបានបញ្ជូនរថក្រោះចំនួន 250 គ្រឿងឬច្រើនជាងនេះទៅទៀតកាលពីពាក់កណ្តាលឆ្នាំមុន ។ ដោយកាលពីខែមេសាឆ្នាំមុន ពីរខែបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ប៉ូឡូញបាននិយាយថា ខ្លួនបានបញ្ជូនរថក្រោះដើម្បីជួយទីក្រុងគៀវ ទប់ទល់នឹងការវាយប្រហារនេះផងដែរ។ហើយឥឡូវនេះ យើងត្រៀមបញ្ជូនរថក្រោះទំនើបៗចំនួន 60 គ្រឿង ដែលក្នុងនោះមាន 60 គ្រឿងជាប្រភេទ PT-91 ។ ហើយនៅលើកំពូលរថក្រោះទាំងនោះ មានរថក្រោះចំនួន 14 ជារថក្រោះ Leopard 2 ដែលជាកម្មសិទ្ធិរបស់យើង»។

Source: CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *