ប៉ូឡូញទាមទារសំណងខូតខាតដោយសារសង្គ្រាមលោកលើកទី២ ពីអាល្លឺម៉ង់
Breaking News

ប៉ូឡូញទាមទារសំណងខូតខាតដោយសារសង្គ្រាមលោកលើកទី២ ពីអាល្លឺម៉ង់

ប្រទេសប៉ូឡូញប៉ាន់ស្មានការខាតបង់ក្នុងសង្គ្រាមលោកលើកទី 2 របស់ខ្លួនដែលបង្កឡើងដោយប្រទេសអាល្លឺម៉ង់ចំនួន 6.2 ពាន់ពាន់លាន zlotys (1.32 ពាន់ពាន់លានដុល្លារ) នេះបើតាមមេដឹកនាំនៃអ្នកជាតិនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសបាននិយាយ​នៅថ្ងៃព្រហស្បតិ៍នេះ ហើយគាត់បាននិយាយថាទីក្រុងវ៉ារស្សាវ៉ានឹងទាមទារសំណងជាផ្លូវការពីអាល្លឺម៉ង់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប៉ូឡូញ និងជាសមាជិករួមនៃសហភាពអឺរ៉ុប និងអង្គការណាតូ ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីមុនថាការទាមទារផ្នែកហិរញ្ញវត្ថុទាំងអស់ដែលទាក់ទងនឹងសង្គ្រាមលោកលើកទីពីរត្រូវបានដោះស្រាយ។

ការប៉ាន់ប្រមាណថ្មីរបស់ប្រទេសប៉ូឡូញកើនលើសការប៉ាន់ប្រមាណចំនួន 850 ពាន់លានដុល្លារដោយសមាជិកសភាគណបក្សកាន់អំណាចពីឆ្នាំ 2019 ។ គណបក្សច្បាប់ និងយុត្តិធម៌ (PiS) កំពុងកាន់អំណាចបានអំពាវនាវម្ដងហើយម្ដងទៀតទាមទារសំណងជាច្រើនដងចាប់តាំងពីបានឡើងកាន់អំណាចក្នុងឆ្នាំ 2015 ប៉ុន្តែប៉ូឡូញមិនបានទាមទារសំណងជាផ្លូវការទេ ។

Leave a Reply

Your email address will not be published. Required fields are marked *