លោកប្រធានាធិបតី Andrzej Duda បាននិយាយថា ទីក្រុងវ៉ាស្សាវីបានពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីការយកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក មកដាក់មូលដ្ឋានលើទឹកដីប៉ូឡូញ ចំពេលដែលខ្លួនមើលឃើញថាមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសរុស្ស៊ី។
លោក Duda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Gazeta Polska កាលពីថ្ងៃពុធថា “បញ្ហាដំបូងគឺយើងមិនមានអាវុធនុយក្លេអ៊ែរទេ” ។ លោកបានបន្ថែមថា៖ «មិនមានការបង្ហាញថានៅពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រទេសប៉ូឡូញនឹងមាននុយក្លេអ៊ែរនៅក្នុងការចាត់ចែងរបស់យើងទេ»។
ដំណោះស្រាយអាចជាការចូលរួមរបស់វ៉ារស្សាវីនៅក្នុងកម្មវិធី “ចែករំលែកនុយក្លេអ៊ែរ” របស់ទីក្រុងវ៉ាស៊ីនតោន ។
“យើងបាននិយាយជាមួយមេដឹកនាំអាម៉េរិករួចហើយថា តើសហរដ្ឋអាម៉េរិកកំពុងពិចារណាពីលទ្ធភាពបែបនេះឬអត់។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា សេតវិមាន “មិនបានដឹងអំពីបញ្ហានេះដែលត្រូវបានលើកឡើង” នេះបើយោងតាមកាសែត The Guardian ។
បច្ចុប្បន្នអាវុធនុយក្លេអ៊ែររបស់អាម៉េរិកត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី ដែលជាផ្នែកមួយនៃកម្មវិធីចែករំលែកនុយក្លេអ៊ែរ ។ សមាជិកណាតូទាំងប្រាំបានទទួលនុយក្លេអ៊ែរមែន ប៉ុន្តែភាពជាម្ចាស់របស់នុយក្លេអ៊ែរទាំងនោះជារបស់ក្រុងវ៉ាស៊ីនតោនដដែល ។
ប្រភព ៖ RT