ប៉ូលិសអាហ្វហ្គានីស្ថានរាយការណ៍ពីករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុល ខណៈដែលពេលនោះកំពុងមានមនុស្សជាច្រើនតម្រង់ជួរសុំទិដ្ឋាការនៅស្ថានទូតរុស្ស៊ី
Breaking News

ប៉ូលិសអាហ្វហ្គានីស្ថានរាយការណ៍ពីករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុល ខណៈដែលពេលនោះកំពុងមានមនុស្សជាច្រើនតម្រង់ជួរសុំទិដ្ឋាការនៅស្ថានទូតរុស្ស៊ី

ប៉ូលិសបាននិយាយនៅថ្ងៃចន្ទនេះថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះនៅជិតច្រកចូលស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុល ដោយបន្ថែមថាអ្នកវាយប្រហារត្រូវបានបាញ់សម្លាប់ដោយឆ្មាំប្រដាប់អាវុធនៅពេលគាត់ចូលទៅជិតខ្លោងទ្វារ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។​

លោក Mawlawi Sabir ជាប្រធានប៉ូលិសបានប្រាប់រ៉យទ័រថា “អ្នកវាយប្រហារអត្តឃាត មុនពេលទៅដល់គោលដៅ ត្រូវបាន​បាញ់សម្លាប់ដោយឆ្មាំស្ថានទូតរុស្ស៊ី (តាលីបង់)… ។ ចំណែកឯសារព័ត៌មានរដ្ឋរុស្ស៊ី RT បានរាយការណ៍ថា យ៉ាងហោចណាស់អ្នកការទូតរុស្ស៊ី 2 នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងកាប៊ុល ​

របាយការណ៍បាននិយាយបន្តថា មនុស្សរហូតដល់ 20 នាក់ ប្រហែលជាត្រូវបានសម្លាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលសំដៅលើមនុស្សដែលកំពុងតម្រង់ជួរសុំទិដ្ឋាការ ។ ​

រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលបានរក្សាស្ថានទូតនៅទីក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់បានកាន់កាប់ប្រទេសនេះជាងមួយឆ្នាំមុន ។ ទោះបីជាទីក្រុងម៉ូស្គូមិនទទួលស្គាល់រដ្ឋាភិបាលរបស់តាលីបង់ជាផ្លូវការក៏ដោយ ប៉ុន្តែពួកគេបានពិភាក្សាជាមួយមន្ត្រីជុំវិញកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងសាំង និងទំនិញផ្សេងៗទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *