ប៉ាគីស្ថានបានច្រានចោលការបិទសំណុំរឿងរបស់ឥណ្ឌាលើករណីទាហានឥណ្ឌាច្រឡំបាញ់មីស៊ីលចូលទឹកដីប៉ាគីស្ថាន
Breaking News

ប៉ាគីស្ថានបានច្រានចោលការបិទសំណុំរឿងរបស់ឥណ្ឌាលើករណីទាហានឥណ្ឌាច្រឡំបាញ់មីស៊ីលចូលទឹកដីប៉ាគីស្ថាន

ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ប្រទេសប៉ាគីស្ថានបានច្រានចោលការបិទសំណុំរឿងរបស់ប្រទេសឥណ្ឌាចំពោះឧប្បត្តិហេតុនៃការបាញ់មីស៊ីលលឿនជាងសំឡេងចូលទៅក្នុងទឹកដីប៉ាគីស្ថានកាលពីថ្ងៃទី 9 ខែមីនា ហើយបានអះអាងជាថ្មីនូវការទាមទារឱ្យមានការស៊ើបអង្កេតរួមគ្នា នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

កងទ័ពអាកាសឥណ្ឌាកាលពីថ្ងៃអង្គារបាននិយាយនៅចុងបញ្ចប់នៃការស៊ើបអង្កេតរបស់ខ្លួនថា រដ្ឋាភិបាលបានបណ្តេញមន្ត្រីបីនាក់ពីបទបាញ់កាំជ្រួចដោយចៃដន្យទៅកាន់ប្រទេសប៉ាគីស្ថានក្នុងខែមីនា ។

មីស៊ីល BrahMos ដែលជាមីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា ត្រូវបានបាញ់កាលពីថ្ងៃទី៩ ខែមីនា ដែលជំរុញឱ្យប៉ាគីស្ថានស្វែងរកចម្លើយពីទីក្រុងញូវដេលី លើយន្តការសុវត្ថិភាព ដើម្បីទប់ស្កាត់ការបាញ់បង្ហោះដោយចៃដន្យ ។

Leave a Reply

Your email address will not be published. Required fields are marked *