បំពង់បង្ហូរឧស្ម័នធម្មជាតិរបស់រុស្ស៊ីកំពុងធ្វើការផ្លាស់ប្ដូរគោលដៅចេញពីសហភាពអឺរ៉ុបឆ្ពោះទៅកាន់ប្រទេសចិន!!
Breaking News

បំពង់បង្ហូរឧស្ម័នធម្មជាតិរបស់រុស្ស៊ីកំពុងធ្វើការផ្លាស់ប្ដូរគោលដៅចេញពីសហភាពអឺរ៉ុបឆ្ពោះទៅកាន់ប្រទេសចិន!!

បន្ទាប់ពី EU សម្រេចបាននូវកិច្ចព្រមព្រៀងទិញលក់ឧស្ម័នធម្មជាតិរវាងសហភាពអឺរ៉ុបជាមួយនឹងប្រទេស អាស៊ែបៃហ្សង់(Azerbaijan) ដើម្បីជាការឆ្លើយតបទៅនឹងការពឹងពាក់លើឧស្ម័នធម្មជាតិរបស់រុស្ស៊ីនៅថ្ងៃខាងមុខ ។ រីឯរុស្ស៊ីក៏មិនបាននៅស្ងៀមនោះឡើយ ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីសហភាពអឺរ៉ុបលែងទិញ ឬយើងអាចនិយាយបានថារុស្ស៊ីក៏លែងចង់លក់ឲ្យបន្តទៅទៀតដែរ ពេលនេះរុស្ស៊ីកំពុងមានអតិថិជនថ្មីមកជំនួសហើយ អតិថិជនធំម្នាក់នោះពុំមែនជានរណាក្រៅពីចិននោះឡើយ ។

ចិនអាចនឹងមិនមែនជាអតិថិជនប្រេងឆៅរបស់រុស្ស៊ីបន្តទៅទៀតនៅថ្ងៃអនាគតខាងមុខក៏ពិតមែន តែឧស្ម័នធម្មជាតិនឹងក្លាយជាថាមពលដ៏សំខាន់សម្រាប់ប្រទេសចិន ហើយចិនក៏បានជាវនូវឧស្ម័នធម្មជាតិពីរុស្ស៊ីជាផ្លូវការហើយផងដែរ ។ ឧស្ម័នធម្មជាតិវាខុសគ្នាដាច់ស្រឡះពីប្រេង ព្រោះប្រសិន បើមានតម្រូវការទិញលក់ជាបន្តបន្ទាប់ វែងឆ្ងាយ ក្នុងបរិមាណច្រើន ក្រោមការចំណាយលើការដឹកជញ្ជូនទាប ចាំបាច់ណាស់ត្រូវពឹងលើបំពង់បង្ហូរឧស្ម័នតភ្ជាប់ពីប្រទេសអ្នកលក់ជាមួយនឹងប្រទេសអ្នកទិញ ទាំងនេះហើយគឺជាដើមកំណើតនៃកិច្ចព្រមព្រៀងកសាងបំពង់បង្ហូរឧស្ម័នមួយខ្សែថ្មីរវាងប្រទេសរុស្ស៊ីជាមួយនឹងប្រទេសចិនដែលមានឈ្មោះថា Power of Siberia 2 ។

ប្រភព ៖ MGSN

Leave a Reply

Your email address will not be published. Required fields are marked *