បេឡារុស្សដែលជាសម្ពន្ធមិត្តរបស់រុស្ស៊ីបានធ្វើទំនើបកម្មយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីអាចបំពាក់អាវុធនុយក្លេអ៊ែរ
Breaking News

បេឡារុស្សដែលជាសម្ពន្ធមិត្តរបស់រុស្ស៊ីបានធ្វើទំនើបកម្មយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីអាចបំពាក់អាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko និយាយថា យន្តហោះចម្បាំង SU-24 របស់យោធាបេឡារុស្សត្រូវបានកែប្រែ ដើម្បីបំពាក់អាវុធនុយក្លេអ៊ែរ ហើយទីក្រុង Minsk នឹងប្រតិកម្មភ្លាមៗ ប្រសិនបើលោកខាងលិចបង្កបញ្ហាណាមួយនោះ ។

មេដឹកនាំផ្តាច់ការ​បេឡារុស្ស Lukashenko  បាននិយាយថា គាត់បានយល់ព្រមលើការផ្លាស់ប្តូរ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំងបេឡារុស្សជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។​

បេឡារុស្ស ដែលជាសម្ពន្ធមិត្តដ៏រឹងមាំរបស់ទីក្រុងម៉ូស្គូ ប៉ុន្តែប្រទេសនេះមិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនទេ ។

លោក Lukashenko ដែលបានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រើទឹកដីបេឡារុស្សដើម្បីបើកការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន  មិនបានធ្វើសេចក្តីថ្លែងការលម្អិតថា តើនឹងមានការផ្ទេរអាវុធនុយក្លេអ៊ែរពីទីក្រុងម៉ូស្គូឬក៏យ៉ាងណានោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *