បេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេសប្ដេជ្ញាប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើចាំបាច់
Breaking News

បេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេសប្ដេជ្ញាប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើចាំបាច់

លោកស្រី Liz Truss ជាមេដឹកនាំគណបក្សអភិរក្ស និងជាបេក្ខភាពគូប្រគួតប្រជែងតំណែងនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសនាថ្ងៃខាងមុខដ៏ខ្លីនេះ ។ លោកស្រីបានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងអំឡុងពេលដែលលោកស្រីជជែកដេញដោលកាលពីថ្ងៃអង្គារម្សិលមិញថា លោកស្រីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ Trident ដែលមានអានុភាពបំផ្លិចបំផ្លាញខ្ពស់ប្រសិនបើមានការចាំបាច់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Mirror ។

លោកស្រី Liz Truss ត្រូវបានគេជឿជាក់ថា លោកស្រីមានលទ្ធភាពខ្ពស់ណាស់ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស ដែលជាអ្នកស្នងតំណែងបន្តពីលោក Boris Johnson ។ លោកស្រីបាននិយាយថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុចប៊ូតុងនុយក្លេអ៊ែរប្រសិនបើចាំបាច់ បើទោះបីអាវុធនេះមានអានុភាពបំផ្លិចបំផ្លាញពិភពលោកខ្ពស់យ៉ាងណាក្ដី ។

រដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេសរូបនេះ មិនបាននិយាយថាជាប្រទេសណានោះទេ ដែលថាអង់គ្លេសអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីដោះស្រាយជាមួយនោះ ។ ប៉ុន្តែក្នុងអំឡុងពេលនៃយុទ្ធនាការរកសម្លេងគាំទ្រកន្លងមក លោកស្រីបានប្រើពាក្យគំរោះគំរើយជាច្រើន ដោយផ្តោតសំខាន់ទៅលើប្រទេសរុស្ស៊ី ស្របពេលដែលវិបត្តិជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងកើនឡើងកំដៅ ។

Leave a Reply

Your email address will not be published. Required fields are marked *