បុរសវ័យក្មេងជនជាតិជប៉ុនម្នាក់រកចំណូលបានដោយ “មិនចាំបាច់ធ្វើអ្វីទាំងអស់”
Read Time:1 Minute, 35 Second
Views:606

បុរសវ័យក្មេងជនជាតិជប៉ុនម្នាក់រកចំណូលបានដោយ “មិនចាំបាច់ធ្វើអ្វីទាំងអស់”

0 0

លោក Shoji Morimoto មានអ្វីដែលអ្នកដទៃមើលឃើញថា ជាការងារក្នុងក្តីស្រមៃរបស់ពួកគេ ព្រោះរបៀបដែលគាត់រកប្រាក់បាននោះ គឺស្ទើរតែគ្មានបានធ្វើអ្វីទាល់តែសោះ ។

បណ្ដាញសារព័ត៌មាន Reuters រាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃនេះថា បុរសជនជាតិជប៉ុនអាយុ 38ឆ្នាំរូបនេះ ធ្វើការនៅក្នុងទីក្រុងតូក្យូ ប្រាក់ចំណូលបស់គាត់គិតជាប្រាក់ចំនួន 10,000យ៉េនក្នុងមួយម៉ោង ក្នុងការកំដរអតិថិជន និងធ្វើជាមិត្តជាមួយពួកគេ ។ លោក Shoji Morimoto បាននិយាយថា “ជាទូទៅខ្ញុំឲ្យអ្នកដទៃជួលខ្លួនរបស់ខ្ញុំ ការងាររបស់ខ្ញុំគឺទៅកន្លែងណាដែលអតិថិជនចង់ឱ្យខ្ញុំទៅ ហើយខ្ញុំមិនចាំបាច់ធ្វើអ្វីពិសេសនោះឡើយ” ។ Morimoto បានបន្ថែមថា លោកបានទទួលការងារនេះជាង 4ពាន់កន្លែង ក្នុងរយៈពេល 4ឆ្នាំកន្លងមកនេះ ។

គាត់បានថ្លែងបិទបញ្ចប់ថា “មនុស្សម្នាតែងតែគិតថា ការដែលសឹងតែមិនធ្វើអ្វីទាល់តែសោះ របស់ខ្ញុំមានតម្លៃ ព្រោះវាមានប្រយោជន៍សម្រាប់អ្នកដទៃ…ប៉ុន្តែវាគឺជារឿងដ៏ល្អដែលមិនចាំបាច់ធ្វើអ្វីទាល់តែសោះពិតមែន ហើយមនុស្សមិនចាំបាច់មានផលប្រយោជន៍ក្នុងផ្លូវណាមួយផងដែរ” ។

ប្រភព៖ Reuters

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
50 %
Sleepy
Sleepy
25 %
Angry
Angry
0 %
Surprise
Surprise
25 %

Leave a Reply

Your email address will not be published.

Previous post ធនាគារចិនអនុម័តប្រាក់ជាង 90ពាន់លានយន់ វិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
Next post តៃវ៉ាន់ ប្រកាសផ្អាកទិដ្ឋាការដោយឥតគិតថ្លៃចំពោះប្រទេសថៃ និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ានជាបណ្ដោះអាសន្ន