Breaking News

បុរសខ្លាំងរបស់អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចំអកឲ្យរុស្ស៊ីថា មិន​មាន​ភាព​ក្លាហានទាល់តែសោះក្នុង​ការ​ទទួល​ស្គាល់​ថា ពួកគេបាន​បរាជ័យនៅអ៊ុយក្រែន ហើយប្រើប្រាស់តែអាវុធចាស់មកធ្វើសង្រ្គាម!!

លោក វ៉ូឡូឌី​មៀរ ហ្សេលេនស្គី និយាយថា រុស្ស៊ីមិនមានភាពក្លាហានក្នុងការទទួលស្គាល់ការបរាជ័យរបស់ពួកគេនៅអ៊ុយក្រែន ហើយបានព្រមានកងកម្លាំងយោធារុស្ស៊ីដែលកំពុងកាន់កាប់លើទឹកដីរបស់អ៊ុយក្រែនថា ពួកគេនឹងមិនមានសុវត្ថិភាព ទេនៅគ្រប់ទីកន្លែងទាំងអស់នៅលើទឹកដីរបស់យើង ។

លោក ហ្សេលេនស្គី ក៏បានចំអក​យោធារុស្ស៊ីលើប្រើប្រាស់អាវុធចាស់ៗ និងប្រើប្រាស់កលល្បិចសង្រ្គាមដែលបានប្រើក្នុងសម័យសូវៀត ហើយបានទទូចឱ្យ​ពលរដ្ឋរបស់ប្រទេសគាត់រួបរួមគ្នា រួមជាមួយនឹងកម្លាំងនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ។

អ្នកដែលបានប្រើប្រាស់បាន​យល់ច្បាស់ហើយថា កាំភ្លើងធំទំនើបគឺជាអ្វី ហើយពួកគេនឹងមិនមានផ្លូវក្រោយដែលមានសុវត្ថិភាពនៅកន្លែងណាមួយនៅលើទឹកដីរបស់យើងទេ ។

លោក​ ហ្សេលេនស្គីបន្តថា កងទ័ពខ្លាំងជាងគេទី២លើពិភពលោកដែលខ្លាចទាហានអ៊ុយក្រែន ហើយចេះ​ប្រើប្រាស់តែអាវុធចាស់របស់សូវៀតដែលគ្មានបានការអ្វីនោះ ។

ប្រភព ៖ The Guardian

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version