បាឡុងកូរ៉េខាងជើងបានហោះចូលក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយអាម៉េរិកបាញ់កម្ទេចបាឡុងចារកម្មចិន
Asia

បាឡុងកូរ៉េខាងជើងបានហោះចូលក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយអាម៉េរិកបាញ់កម្ទេចបាឡុងចារកម្មចិន

យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានតាមដានបាឡុងរបស់កូរ៉េខាងជើងនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែបានកំណត់ថា វាមិនបង្កការគំរាមកំហែងនោះទេ ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បាឡុងនេះបានចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូងមួយរយៈពេលខ្លីកាលពីថ្ងៃអាទិត្យ ។

បាឡុងនេះបានចាកចេញពីដែនអាកាសកូរ៉េខាងត្បូងប៉ុន្មានម៉ោងក្រោយមក ហើយក្រុមមន្ត្រីជឿថា វាជាបាឡុងតាមអាកាសធាតុដែលមិនមានគោលបំណងសម្រាប់សកម្មភាពចារកម្ម នេះបើយោងតាមការលើកឡើងរបស់មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ ។

របាយការណ៍នេះកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបាញ់ទម្លាក់បាឡុងដែលគេសង្ស័យថា ជាបាឡុងស៊ើបការណ៍ចិន បានធ្វើឱ្យទំនាក់ទំនងរបស់អាម៉េរិកកាន់តែតានតឹងជាមួយទីក្រុងប៉េកាំង ដែលបាននិយាយថា បាឡុងនេះគឺជានាវាអាកាសស៊ីវិល ដែលបានវង្វេងចូលដែនអាកាសអាម៉េរិកដោយចៃដន្យប៉ុណ្ណោះ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

បង្កើតវីដេអូផ្សព្វផ្សាយលើហ្វេសប៊ុក

10% Off

Ebook Media ទទួលអតិថិជនសម្រាប់តែ ១០នាក់ប៉ុណ្ណោះ!​ ​រួសរាន់ឡើង!