បារាំងអំំពាវនាវឲ្យប្រជាជនរបស់ខ្លួន កំណត់ការប្រើប្រាស់ថាមពលជាបន្ទាន់ ដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងវិបត្តិថាមពលដែលកំពុងកើតឡើង ។
Breaking News

បារាំងអំំពាវនាវឲ្យប្រជាជនរបស់ខ្លួន កំណត់ការប្រើប្រាស់ថាមពលជាបន្ទាន់ ដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងវិបត្តិថាមពលដែលកំពុងកើតឡើង ។

ប្រធានក្រុមហ៊ុនថាមពលធំៗរបស់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យបានអំពាវនាវឲ្យប្រជាជន និងក្រុមហ៊ុនអាជីវកម្មកំណត់ការប្រើប្រាស់ថាមពលជាបន្ទាន់ ដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងវិបត្តិថាមពលដែលកំពុងកើតឡើង ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Engie (ENGIE.PA), EDF (EDF.PA) និង Total (TTEF.PA) បាននិយាយនៅក្នុងលិខិតចំហមួយថា “យើងត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយការប្រើប្រាស់របស់យើង” ។ នៅក្នុងលិខិតចំហនេះក៏បានលើកឡើងពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី ក៏ដូចជាការផលិតអគ្គិសនីនៅមានកម្រិតដោយសារតែបញ្ហាបច្ចេកទេស ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *