បារាំងជួបប្រទះជំងឺផ្ដាសាយបក្សីរលកថ្មីឆ្លងខុសរដូវ សម្លាប់បក្សី Gannet អស់ជាច្រើនក្បាល
Breaking News

បារាំងជួបប្រទះជំងឺផ្ដាសាយបក្សីរលកថ្មីឆ្លងខុសរដូវ សម្លាប់បក្សី Gannet អស់ជាច្រើនក្បាល

ពើងច្រាំងថ្មភ្នំដ៏ខ្ពស់នៃកោះ Rusik នៅតាមបណ្ដោយឆ្នេរសមុទ្រអាត្លង់ទិក នៃប្រទេសបារាំង ដែលពោរពេញទៅដោយបក្សី Gannet ដែលគេរំពឹងថា នឹងមានការកើនឡើងនូវចំនួនបក្សីនេះ ផ្ទុយទៅវិញបក្សីទាំងនេះជាច្រើនក្បាល ត្រូវបានសម្លាប់ដោយសារជំងឺផ្តាសាយបក្សី ដែលបានផ្ទុះឡើងដោយខុសរដូវកាលទៅវិញ ។ បញ្ហានេះបណ្តាលឱ្យមានការព្រួយបារម្ភពីសំណាក់ក្រុមអ្នកអភិរក្សសត្វស្លាប និងកសិករចិញ្ចឹមសត្វ ។

បណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ពីកោះ Rusik ប្រទេសបារាំងនៅថ្ងៃនេះថា សត្វស្លាបសមុទ្ររាប់ពាន់ក្បាលបានស្លាប់នៅតាមឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសបារាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មូលហេតុដោយសារការឆ្លងមេរោគគ្រុនផ្តាសាយបក្សី ដែលករណីនេះជាទូទៅត្រូវបានកើតឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងាតែប៉ុណ្ណោះ ។

បញ្ហានេះបង្កឱ្យមានការព្រួយបារម្ភថា វាអាចក្លាយជាគ្រោះមហន្តរាយអូសបន្លាយដល់ទៅពេញមួយឆ្នាំ អាចបង្កគ្រោះថ្នាក់ដល់សត្វពាហនៈផ្សេងៗ និងបានបង្កផលប៉ះពាល់ដល់ ឧស្សាហកម្មបសុបក្សីបារាំងផងដែរ ។

ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីរលកថ្មី ដែលបានកើតឡើងនៅក្នុងកសិដ្ឋាននានា ក្នុងប្រទេសបារាំងមកទល់នឹងពេលនេះ គឺមានចំនួន7ដងរួចទៅហើយ ចាប់តាំងពីចុងខែកក្កដារៀងមក នេះបើយោងតាមការបញ្ជាក់របស់ក្រសួងកសិកម្មបារាំង ដែលក្រសួងធ្លាប់ធ្វើការព្រមានអំពីហានិភ័យនៃការឆ្លងរីករាលដាលរបស់ជំងឺមួយនេះរួចមកហើយកាលពីពេលថ្មីៗនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *