បាតុកម្មផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក្រោយរដ្ឋាភិបាលតម្លើងតម្លៃប្រេងឥន្ធនៈ
Breaking News

បាតុកម្មផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក្រោយរដ្ឋាភិបាលតម្លើងតម្លៃប្រេងឥន្ធនៈ

ប៉ូលិស និងមេដឹកនាំសហជីពបានឱ្យដឹងថា មនុស្សរាប់ម៉ឺននាក់នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ត្រៀមធ្វើបាតុកម្ម ដោយពួកគេមិនពេញចិត្តទៅនឹងរដ្ឋាភិបាលដំឡើងថ្លៃថាមពលខ្ពស់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រធានាធិបតី Joko Widodo បានប្រកាសកាលពីថ្ងៃទី3 ខែកញ្ញាកន្លងទៅនេះថា ឥណ្ឌូណេស៊ីនឹងដំឡើងតម្លៃថាមពលប្រហែល 30% បន្ទាប់ពីមានការរំពឹងទុកពីសំណាក់អ្នកជំនាញជាច្រើននាក់កាលពីសប្តាហ៍មុនជុំវិញការដំឡើងតម្លៃថាមពលនេះ ។

យោងតាមការលើកឡើងរបស់លោក Iqbal ប្រធានសហភាពសហជីពឥណ្ឌូណេស៊ី និយាយថា មនុស្សប្រហែល 5,000នាក់នឹងធ្វើការតវ៉ានៅក្នុងទីក្រុងហ្សាកាតានៅយប់នេះ ហើយនៅកន្លែងផ្សេងៗទៀតនឹងមានមនុស្សរាប់ពាន់នាក់ក្នុងកន្លែងនីមួយៗ នឹងធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការបដិសេធការសម្រេចនេះ ព្រោះវាបង្កឱ្យមានការប៉ះពាល់ខ្លាំងបំផុតដល់កម្មករ កសិករ អ្នកនេសាទ និងអ្នកក្រីក្រទូទាំប្រទេស ។

អ្នកនាំពាក្យប៉ូលិសក្នុងក្រុងហ្សាការតាលោក Endra Salpan បាននិយាយថា មានមន្ត្រីប្រហែល 7,000នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញរដ្ឋធានីហ្សាការតា មុនពេលការតវ៉ាចាប់ផ្តើម ។

Leave a Reply

Your email address will not be published. Required fields are marked *