បណ្តាប្រទេសនៅអឺរ៉ុបខាងកើតវាយកម្ទេចនិមិត្តរូបសម័យសូវៀតដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី
Breaking News

បណ្តាប្រទេសនៅអឺរ៉ុបខាងកើតវាយកម្ទេចនិមិត្តរូបសម័យសូវៀតដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី

ថ្ងៃទី26 ខែសីហា ឆ្នាំ2022 នេះ សភាក្នុងប្រទេសជាច្រើនដែលជាអតីតសមាជិកសហភាពសូវៀត (USSR) បោះឆ្នោតសម្រេចក្នុងការវាយកម្ទេចបូជនីយដ្ឋាន, រូបសំណាក និងផ្ទាំងថ្មចារឹកនាន ដែលឆ្លុះបញ្ចាំងពីការចងចាំ និងការរុងរឿងក្នុងយុគសម័យក្រោមការដឹកនាំដោយសហភាពសូវៀត ដើម្បីបង្ហាញជំហរឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែនចាប់តាំងពីចុងខែកុម្ភៈរៀងមក ។ មកទល់នឹងពេលនេះ ភ្លើងសង្គ្រាម និងជម្លោះរវាងប្រទេសទាំងពីរបាន នឹងកំពុងកើតមានឡើងរយៈពេលជាងប្រាំមួយខែមកហើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។

រដ្ឋាភិបាលប្រទេស Latvian បានសម្រេចកម្ទេចវិមាន រូបសំណាក និងផ្ទាំងថ្មចារឹកអក្សរទាំងអស់ក្នុងសម័យសហភាពសូវៀត ជាពិសេសនៅក្នុងទីក្រុង Riga រាជធានីនៃប្រទេស Latvian នេះ ។ ករណីនេះគឺជាការវិវត្តន៍ចុងក្រោយបង្អស់របស់អតីតសមាជិកសហភាពសូវៀតមួយនេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី ដែលជាប្រទេសបងធំក្នុងសម័យសហភាពសូវៀត ក្នុងការធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន ។

យ៉ាងណាមិញ កាលពីពេលមុនមានប្រទេសជាច្រើនបានធ្វើសកម្មភាពបែបនេះដើម្បីប្រឆាំងទៅនឹងទង្វើរបស់រុស្ស៊ីលើអ៊ុយក្រែនរួចមកហើយផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *