Entrepreneur

បងប្រុសម្នាក់ គ្រាន់តែចិញ្ចឹមខ្យងក៏អាចរកចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ

ក្នុងឱកាសនេះដែរ បងប្រុស ហាច ឆន សុំលើកយកបច្ចេកទេសចិញ្ចឹមខ្យងមកចែកជូនពុកម៉ែបងប្អូនបានដឹងផងដែរ ព្រោះបច្ចុប្បន្ននេះតម្រូវការខ្យងនៅលើទីផ្សារគឺមានកំណើនខ្ពស់ខ្លាំង តែបែរជាខ្សត់ខ្យងសម្រាប់យកទៅផ្គត់ផ្គង់ទៅវិញ។ ហេតុនេះហើយទើបបងប្រុសហាច ឆនសម្រេចចិត្តចិញ្ចឹមខ្យងក្នុងកសិដ្ឋានរបស់គាត់ដែលមានរហូតដល់ទៅ 10ប្រភេទ ។ ដែលក្នុងនោះខ្យងខ្មែរមានតម្លៃពី 10000រៀលទៅ 30000រៀលក្នុង 1គីឡូ ។ ខ្យងគោកមួយគីឡូ 30000រៀលទៅ 60000រៀល និងពូជខ្យងម្យ៉ាងទៀតដែលមានឈ្មោះថា ខ្យងទុរេន ដែលមានតម្លៃខ្ពស់ខ្លាំងរហូតដល់ 50$ ទៅ 100$ ក្នុង1 គីឡូ និងមានចិញ្ចឹមខ្យងជាច្រើនប្រភេទផ្សេងទៀត ដើម្បីបំពេញតាមតម្រូវការទីផ្សារ ។ មិនត្រឹមតែប៉ុណ្ណោះ បងប្រុសហាច ឆនក៏មានបើកវគ្គបង្រៀនចិញ្ចឹមខ្យង និងបង្រៀនពីការចិញ្ចឹមសត្វស្រុក សត្វក្នុងទឹក និងសត្វលើគោកជាច្រើនផ្សេងទៀតផង ។​

តាមរយៈបទពិសោធន៍ និងការរៀបរាប់របស់បងប្រុសហាច ឆន គាត់អាចចាត់ទុកថា ជាយុវជនគំរូមួយរូបដែលមានការតាំងចិត្តខ្ពស់ អាចធ្វើឱ្យក្តីសុបិនខ្លួនក្លាយជាការពិតបាន និងមានបំណងជួយជាតិយ៉ាងពិតប្រាកដ ។ តាមរយៈនេះដែរ Ebook ក៏សូមក្រើនរំលឹកដល់យុវជនខ្មែរដទៃទៀត ដែលមានក្តីសុបិន និងចង់ធ្វើឱ្យគោលដៅរបស់ខ្លួនក្លាយជាការពិត សូមកុំខ្ជះខ្ជាយពេលវេលា សប្បាយនឹងការផឹកស៊ីច្រៀងរាំ ឬសេពគ្រឿងញៀន ។ គួរយកពេលវេលានេះមកអានសៀវភៅ ខិតខំពង្រឹងចំណេះជំនាញរបស់ខ្លួនឱ្យបានល្អ ព្រោះប្រទេសជាតិមួយរីកចម្រើនទៅបានគឺការមានយុវជនដែលមានចំណេះដឹងពិតប្រាកដ និងមានឆន្ទៈខ្ពស់ព្យាយាមមិនបោះបង់នេះឯង ។  ការជួយជាតិ គឺជាតួនាទីជាដែលពលរដ្ឋល្អ យុជនគំរូ និងឪពុកម្តាយល្អត្រូវតែបំពេញ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version