News & Blogs

News បទវិភាគប្រចាំសប្តាហ៍

បក្សកុម្មុយនីស្ត និងកងទ័ពយោធារបស់ចិន ៖ តើអ្នកណាដែលកងទ័ពត្រូវរាយការណ៍ជូន និងតើអ្វីខ្លះដែលបានផ្លាស់ប្តូរនៅក្រោមការដឹកនាំរបស់លោកស៊ី ជិនពីង

Form

បក្សកុម្មុយនីស្ត និងកងទ័ពយោធារបស់ចិន ៖ តើអ្នកណាដែលកងទ័ពត្រូវរាយការណ៍ជូន និងតើអ្វីខ្លះដែលបានផ្លាស់ប្តូរនៅក្រោមការដឹកនាំរបស់លោកស៊ី ជិនពីង

– គណបក្ស និងកងទ័ពរំដោះប្រជាជន (PLA) ត្រូវបានរួមបញ្ចូលគ្នា ហើយនៅក្នុងឆ្នាំដំបូងៗនៃការគ្រប់គ្រងរបស់ខ្លួន មេដឹកនាំបក្សកុម្មុយនីស្តទាំងអស់ សុទ្ធតែមានពិសោធន៍នៅក្នុងកិច្ចការទ័ព

– ការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ បានផ្ដល់មេរៀនឱ្យគណបក្សកុម្មុយនីស្តចិនត្រូវតែរក្សាការពង្រឹងកងកម្លាំងយោធាទ័ពរបស់ខ្លួន ដោយធ្វើដូច្នេះ ទើបធ្វើឱ្យការដឹកនាំរបស់បក្សមានភាពរឹងមាំ

ពីគណបក្សដែលកើតចេញពីទ័ពព្រៃមួយក្រុមតូចរហូតក្លាយរដ្ឋាភិបាលឯកបក្ស ដែលមានអាយុកាលយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រទំនើប បក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់ខ្លួនលើផ្នែកយោធាដែលបច្ចុប្បន្ននេះមានទំហំធំជាងគេនៅលើពិភពលោកដែលមានសមាជិកសកម្មទាំងអស់ចំនួន ២ លាននាក់ ។

នៅឆ្នាំ១៩២៧ លោកប្រធានម៉ៅ សេទុងបាននិយាយយ៉ាងច្បាស់ៗថា “អំណាចនយោបាយកាន់តែមានឥទ្ធិពលដោយសារកាណុងកាំភ្លើង” ។ កាលនោះគឺជាឆ្នាំដែលពួកកុម្មុយនីស្តចិនបានធ្វើបាតុកម្មនៅទីក្រុងណានចាង (Nanchang) ប្រឆាំងនឹងរដ្ឋាភិបាលជាតិនិយមដែលកំពុងកាន់អំណាច ។

នៅពេលនោះ បក្សកុម្មុយនីស្តភាគច្រើនមានទម្រង់ក្រុមការបះបោរប្រដាប់អាវុធប្រឆាំងនឹងគណបក្សគួមីងតាង (Kuomintang) ដែលកំពុងកាន់អំណាច ។ កងកម្លាំងបដិវត្តដំបូងត្រូវបានហៅថា កងទ័ពក្រហមរបស់ពលករ និងប្រជាជនចិន ( Chinese Workers’ and Peasants’ Red Army) ហើយក្រោយមកត្រូវបានប្តូរឈ្មោះទៅជា កងទ័ពរំដោះប្រជាជន (PLA) ។

វាជាសមិទ្ធផលរបស់កងទ័ពរំដោះប្រជាជន (PLA) ដែលធ្វើឱ្យបក្សកុម្មុយនីស្តបានឡើងកាន់អំណាច នៅពេលពួកគេបានយកឈ្នះសង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ១៩៤៩ ។ នៅដើមឆ្នាំនៃការគ្រប់គ្រងរបស់ខ្លួន មេដឹកនាំបក្សកុម្មុយនីស្តទាំងអស់ រាប់តាំងពីមេដឹកនាំជាន់ខ្ពស់ដូចជាម៉ៅ  សេទុង និងតេង ស៊ាវពីង រហូតដល់ឥស្សរជនវ័យក្មេងជាច្រើនទៀតដូចជា Bo Yibo និង Xi Zhongxun សុទ្ធតែជាអ្នកមានពិសោធន៍ក្នុងជួរទ័ព ។

ក្នុងនាមជាស្ថាបនិក ជាប្រតិបត្តិករ និងជាមេដឹកនាំកងទ័ព បក្សកុម្មុយនីស្តមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយយោធា ជាងគណបក្សនយោបាយភាគច្រើននៅជុំវិញពិភពលោក ។

ដោយសារមនោគមវិជ្ជារបស់បក្សកុម្មុយនីស្តចែងថា គណបក្សនេះតំណាងឱ្យផលប្រយោជន៍របស់ប្រជាជន ។ គណបក្សបានអះអាងថា ការមានកងយោធាបម្រើបក្ស គឺមានសារសំខាន់ក្នុងការបម្រើរដ្ឋ និងប្រជាជនចិន ។

ផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ម៉ៅដើម្បីសម្រេចបានការគ្រប់គ្រងលើកងទ័ពគឺការបង្កើតកោសិកាបក្សកុម្មុយនីស្តឱ្យនៅគ្រប់អង្គភាពយោធាមូលដ្ឋានដើម្បីធានានូវភាពស្មោះត្រង់ចំពោះការសម្រេចចិត្ត និងមនោគមវិជ្ជារបស់បក្ស ។

ការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ បានផ្ដល់ជាមេរៀនបន្ថែមទៀតដល់គណបក្សកុម្មុយនីស្តចិនថា ខ្លួនត្រូវតែរក្សានូវការគ្រប់គ្រងយោធាទ័ពយ៉ាងតឹងរឹងដើម្បីកុំឱ្យការដឹកនាំរបស់ខ្លួនត្រូវប្រឈមនឹងបញ្ហា ។

អត្ថបទក្នុងឆ្នាំ២០១៥ ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែតកងទ័ពផ្លូវការ PLA Daily បានព្រមានថា “គណបក្សកុម្មុយនីស្តរុស្ស៊ីបានលះបង់សិទ្ធិអំណាចទៅលើផ្នែកកងទ័ព ដូច្នេះហើយទើបរបបនេះត្រូវបានផ្តួលរំលំ”…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!