នៅពេលដែលកីឡាករ Lionel Messi និយាយសូម្បីតែប្រធានាធិបតីអាហ្សង់ទីនក៏ត្រូវតែស្ងៀមស្ងាត់ដែរ​ ។
Breaking News

នៅពេលដែលកីឡាករ Lionel Messi និយាយសូម្បីតែប្រធានាធិបតីអាហ្សង់ទីនក៏ត្រូវតែស្ងៀមស្ងាត់ដែរ​ ។

Lionel Messi ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ និងជាតារាកីឡាដែលមានអ្នកគាំទ្រស្រលាញ់ច្រើនបំផុតក្នុងពិភពលោក ។ នេះគឺជាប្រជាប្រិយភាពរបស់គាត់នៅក្នុងប្រទេសអាហ្សង់ទីនដើមកំណើតរបស់គាត់ ដែលសូម្បីតែប្រធានាធិបតីនៃប្រទេសនេះក៏ត្រូវកត់សម្គាល់ពាក្យសម្ដីរបស់គាត់ផងដែរ ។


អ្នកចាំទីនៃក្រុមជម្រើសជាតិអាហ្សង់ទីន Emiliano Martínez បានបង្ហើបឲ្យដឹងថា នៅពេលដែលកីឡាករ Lionel Messi និយាយមនុស្សគ្រប់គ្នារួមទាំងប្រធានាធិបតីអាហ្សង់ទីនផងត្រូវរក្សាភាពស្ងៀមស្ងាត់ ។


ម្ចាស់ពាន Ballon d’Or ៧សម័យរូបនេះបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ក្រុមអាហ្សង់ទីន ។
កាលពីដើមខែនេះ គាត់បានដឹកនាំក្រុមជម្រើសជាតិរបស់គាត់ទៅលើកពានរង្វាន់អន្តរជាតិជាលើកទីពីររបស់ពួកគេក្រោមការដឹកនាំរបស់គាត់ ដោយបានលើកពាន Finalissima ជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុមអ៊ីតាលី 3-0 ។


សរុបមក Messi រកបាន 86 គ្រាប់ក្នុង 162 ប្រកួតសម្រាប់អាហ្សង់ទីន ។


ប្រភព ៖

Sputnik

Leave a Reply

Your email address will not be published. Required fields are marked *