News & Blogs

ខ្លីៗពីប្រវត្តិសាស្ត្រខ្មែរ

និយាយពីរឿងបរទេសលួចចម្លងវប្បធម៌

website-cover30

និយាយពីរឿងបរទេសលួចចម្លងវប្បធម៌

និយាយពីវប្បធម៌ យុវជនខ្មែរមួយចំនួនស្រុះដៃគ្នាណាស់ ក្នុងការប្រឆាំងតបតទៅនឹងបរទេសណាដែលលួចចម្លងវប្បធម៌ខ្មែរ ។ ប៉ុន្តែក្រោយពីព្រឹត្តិការណ៍នោះចប់ ពាក្យប្រឆាំងតបត ក៏រលាយសាបសូន្យទៅ គ្មានដក់ជាប់ក្នុងចិត្តអ្វីបន្តិចឡើយ ហើយបែរមកឈ្លក់វង្វេងនឹងវប្បធម៌បែកស្លុយវិញជាធម្មតា ។ យុវជនប្រភេទនេះ តើអាចហៅថាជាកម្លាំងស្នូលរបស់ជាតិបានដែរឬទេ?

ពេលទំនេរ រាំច្រៀង ផឹកសុីសប្បាយ បែកស្លុយ បង្ហោះមូ៉តូ សេពគ្រឿងញៀន មិនចូលសាលា ពេលជាតិមហន្តរាយកាលណា តាំងស្រែកឆោឡោ ស្វែងរកយុត្តិធម៌ ។ ជនជាតិមួយដែលខ្វះចំណេះដឹង ជនជាតិមួយដែលស្អប់ខ្ពើមការអានសៀវភៅ ជនជាតិនោះ នឹងងាយត្រូវបានប្រទេសជិតខាងមើលងាយ និងលេបត្របាក់ស្រួលជាទីបំផុត ។ ព្រោះបើខួរក្បាលអន់ គឺគ្មានវិធីអ្វីអាចទៅស្រោចស្រង់បានឡើយ មនុស្សជាតម្លៃនៃខួរក្បាល របៀបគិត ហើយទង្វើស្តែងចេញឱ្យឃើញពីទស្សនៈយល់ឃើញរបស់គេម្នាក់ៗ ចុះបើយើងគ្មានចំណេះដឹង គ្មានទស្សនៈក្នុងការរស់នៅឱ្យបានសមរម្យថ្លៃថ្នូរជាពលរដ្ឋខ្មែរ ជាកូនចៅមហានគរ រឿងអ្វីដែលបរទេសគេ មិនមើលងាយ គេមិនខ្លាចនឹងលួចចម្លងរបស់យើងទៅធ្វើជាកម្មសិទ្ធិរបស់គេ​ ។

មានបរទេសខ្លះ ពេលដែលស្គាល់ខ្មែរបច្ចុប្បន្នច្បាស់ ឃើញសកម្មភាពយុវជនដែលមិនខ្វល់អ្វីសោះ គិតតែសប្បាយនឹងពួកសិល្បៈបែកស្លុយមួយចំនួនដែលកំពុងពង្វក់ស្មារតី គេមិនជឿសោះឡើយថា ពូជខ្មែរ ជាពូជអ្នកសាងអង្គរ និងប្រាង្គប្រាសាទដ៏អស្ចារ្យ នៅលើទឹកដីនេះ ។ និយាយដល់ចំណុចនេះឈឺចាប់ណាស់ ប៉ុន្តែ អ្វីដែលរឹតតែឈឺចាប់នោះ គឺនៅមានយុវជនភាគច្រើននៅឡើយ ដែលកំពុងតែឈ្លក់វង្វេង មិនស្គាល់អ្វីដែលមានតម្លៃ ។ សៀវភៅមិនអាន ជញ្ជាំងប្រាសាទមានចម្លាក់អក្សរទុកជាតឹកតាង ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀន និងស្វែងយល់ ប៉ុន្តែ មានយុវជនប៉ុន្មាននាក់ មកដល់ប្រាសាទហើយ ចង់ចេះ ចង់ដឹង ចង់ស្វែងយល់ឫសគល់ និងរឿងរ៉ាវដ៏អស្ចារ្យនៃអតីតកាលរបស់ខ្មែរ ។ 

ម្នាក់ៗមកដល់ប្រាសាទមិនថាចាស់មិនថា ក្មេងគិតតែថតរូប គិតតែសប្បាយ ប៉ុន្តែមិនយល់ថា សំណង់ប្រាសាទ ផ្ទាំងថ្ម ចម្លាក់ក្បូរក្បាច់ និងអក្សរដែលមានលើជញ្ជាំងនោះគេនិយាយពីអ្វីឡើយ ។ 

ថ្មីៗនេះ ឃើញព័ត៌មាន ថៃ (សៀម) លួចចម្លង់ប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តខ្មែរ ទៅកសាងលើទឹកដីខ្លួន ។ ផ្នែកមួយនៃការយល់ឃើញរបស់ខ្ញុំ គឺគេយល់ថា អ្វីដែលខ្មែរមាន គឺមានតម្លៃកាត់ថ្លៃមិនបាន ទើបបានជាគេប្រឹងរៀន ប្រឹងស្វែងយល់ពីស្នាដៃបុព្វបុរសរបស់យើង ។ ចុះយើង មានបានសិក្សារៀនសូត្រអ្វីបន្តិចហើយឬនៅពីអ្វីដែលយើងមានស្រាប់ ។ គិតទៅ បច្ចប្បន្ន និងអនាគតក៏មិនខ្លាំង ងាកមកអតីតកាលក៏កាន់តែឆ្ងាយពីអ្វីដែលខ្មែរមានពីមុន តើទៅសង្ឃឹមអ្វី?

សំណេរនោះសំដៅទៅរកយុវជនមួយចំនួនធំដែលកំពុងភ្លេចខ្លួន សូមភ្ញាក់រលឹកឡើង ចាប់កាន់សៀវភៅអាន ទៅប្រាសាទ រៀនពីចម្លាក់ និងរឿងរា៉វនៃប្រាសាទរបស់យើង កុំគ្រាន់តែទៅដើម្បីថតរូបបង្អួតគ្នា ។ តែយ៉ាងណាក៏ដោយ ក៏មានយុវជនមួយចំនួនតូច ក៏ជាអ្នកចេះដឹងពិតប្រាកដ ហើយខិតខំស្តារពូជពង្សខ្មែរឡើងវិញដែរ ប៉ុន្តែ អ្វីដែល Ebook និយាយនេះ គឺចង់ជំរុញឱ្យមានឈឺចាប់ខ្លះ ហើយបែរមកធ្វើអ្វីដែលល្អ អ្វីដែលមានប្រយោជន៍ដល់ជាតិ ។ 

ពីក្រុមការងារ ៖ Ebook Cambodia 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!