នាឡិកាដៃដែលគេជឿជាក់ថា ជារបស់មេដឹកនាំណាស៊ីគឺលោក Adolf Hitler បានលក់ក្នុងតម្លៃ 1.1 លានដុល្លារអាម៉េរិក ក្នុងការដេញថ្លៃមួយនៅសហរដ្ឋអាម៉េរិក ស្របពេលជាមួយគ្នានេះដែរក៏មានការរិះគន់ពីថ្នាក់ដឹកនាំជនជាតិជ្វីហ្វមុនការដេញថ្លៃត្រូវបានចាប់ផ្ដើម ។
នាឡិកាម៉ាក Huber ដែលមានសសេរពាក្យថា Swastika និងមានអក្សរផ្ចង់ AH នៅលើវា ត្រូវបានលក់ទៅឲ្យអ្នកដេញថ្លៃម្នាក់ដែលមិនបានបញ្ជាក់ឈ្មោះ ។
Adolf Hitler គឺជាមេដឹកនាំផ្តាច់ការនៃអង្គការណាស៊ីអាល្លឺម៉ង់ចន្លោះឆ្នាំ1933-1945 ត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្សចំនួន 11លាននាក់ត្រូវបានសម្លាប់នៅជំរុំប្រមូលផ្តុំណាស៊ី ហើយ 6លាននាក់ក្នុងនោះគឺជាជនជាតិជ្វីហ្វ ។