នាវាស៊ើបការ Yuan Wang 5 របស់ចិន ដែលឥណ្ឌា និងសហរដ្ឋអាម៉េរិក ព្រួយបារម្ភថា ជានាវាចារកម្មរបស់អាជ្ញាធរចិន បានមកដល់កំពង់ផែប្រទេសស្រីលង្កាហើយ!!
Breaking News

នាវាស៊ើបការ Yuan Wang 5 របស់ចិន ដែលឥណ្ឌា និងសហរដ្ឋអាម៉េរិក ព្រួយបារម្ភថា ជានាវាចារកម្មរបស់អាជ្ញាធរចិន បានមកដល់កំពង់ផែប្រទេសស្រីលង្កាហើយ!!

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្រីលង្កាបានចេញមកបញ្ជាក់ដូចគ្នាថា នាវា Yuan Wang 5 ដែលមុននេះបន្តិចត្រូវបានចោទប្រកាន់ពីសំណាក់សហរដ្ឋអាម៉េរិក និងឥណ្ឌាថា គឺជានាវារបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលរដ្ឋាភិបាលចិនបញ្ជូនមកធ្វើចារកម្មនៅស្រីលង្កា នាវានេះមានបំពាក់ជាមួយនឹងឧបករណ៍ដែលអាចសង្កេតមើលប្រតិបត្តិការតាមរយៈផ្កាយរណប តាមដានចលនារបស់រ៉ុក្កែត និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) បានឈប់សំចតនៅកំពង់ផែមួយក្នុងទីក្រុង Hanbantota នៅភាគខាងត្បូងប្រទេសស្រីលង្កា វេលាម៉ោង8 និង20នាទីព្រឹក ម៉ោងក្នុងស្រុក ហើយនឹងស្នាក់នៅកំពង់ផែនេះរហូតដល់ថ្ងៃទី22 ខែសីហា ។

Leave a Reply

Your email address will not be published. Required fields are marked *