Breaking News

នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាម៉េរិកមួយគ្រឿងបានធ្វើដំណើរទៅដល់សមុទ្រចិនខាងត្បូង ចំពេលអាម៉េរិកកំពុងមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិនជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកទៅកាន់កោះតៃវ៉ាន់!!

នាវាផ្ទុកយន្តហោះ និងក្រុមនាវាវាយប្រហាររបស់សហរដ្ឋអាម៉េរិកបានចូលសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃអ្វីដែលកងនាវាចរទី 7 បាននិយាយថា ជាប្រតិបត្តិការដែលបានគ្រោងទុក ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិនជុំវិញដំណើរទស្សនកិច្ចដែលអាចនឹងកើតរបស់ប្រធានសភាអាម៉េរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg ។

នាវាផ្ទុកយន្តហោះ USS Ronald Reagan ជានាវាដែលដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ Nimitz បានធ្វើដំណើរទៅកាន់ដែនទឹកដែលមានជម្លោះបន្ទាប់ពីការស្នើសុំចូលចតនៅកំពង់ផែប្រទេសសិង្ហបុរីរយៈពេល7 ថ្ងៃរួចមកដោយចាកចេញពីមូលដ្ឋានទ័ពជើងទឹក Changi ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពី​អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ទីក្រុងប៉េកាំងកំពុងរៀបចំខ្លួនយ៉ាងម៉ឺងម៉ាត់សម្រាប់លទ្ធភាពដែលលោកស្រី Pelosi អាចនឹងទៅទស្សនកិច្ចនៅកោះតៃវ៉ាន់​ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ។

មេបញ្ជាការ Hayley Sims មន្ត្រីកិច្ចការសាធារណៈនៃកងនាវាចរទី 7 របស់សហរដ្ឋអាម៉េរិកដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបាននិយាយថា “នាវាផ្ទុកយន្ដហោះ USS Ronald Reagan កំពុងដំណើរការដោយប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យទៅកាន់កំពង់ផែសិង្ហបុរី” ។
ប្រទេសចិនបានបង្កើនសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនជាមួយនឹងដំណើរទស្សនកិច្ចដ៏ល្បីនាពេលកន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version