Breaking News

នាវាចម្បាំងអាម៉េរិកកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាការធ្វើឲ្យចិនក្ដៅស្លឹកត្រចៀកកាន់តែខ្លាំង

នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកពីរគ្រឿងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិក្នុងច្រកសមុទ្រតៃវ៉ាន់ នេះបើតាមមន្ត្រីអាម៉េរិកបីនាក់បានប្រាប់ Reuters ដែលវាជាប្រតិបត្តិការលើកដំបូងចាប់តាំងពីមានភាពតានតឹងកាន់តែខ្លាំងជាមួយចិនជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាម៉េរិក នាវាចម្បាំងរបស់ប្រទេសសម្ពន្ធមិត្តដូចជា អង់គ្លេស និងកាណាដា បានធ្វើដំណើរតាមច្រកសមុទ្រនេះជាទម្លាប់ ដោយធ្វើឲ្យទីក្រុងប៉េកាំងផ្ទុះកំហឹង​ ។

ក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃសៅរ៍បាននិយាយថា នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក Chancellorsville និងនាវា Antietam កំពុងធ្វើប្រតិបត្តិការដែលកំពុងដំណើរការនៅឡើយ ។

ប្រតិបត្តិការបែបនេះជាធម្មតាចំណាយពេលពី ៨ ទៅ ១២ ម៉ោងដើម្បីបញ្ចប់ ហើយត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយយោធាចិន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version