នាយករដ្ឋមន្រ្តីអេស្ប៉ាញណែនាំឲ្យឈប់ប្រើប្រាស់ក្រវ៉ាត់កដើម្បីជួយសន្សំសំចៃថាមពល!!
Breaking News

នាយករដ្ឋមន្រ្តីអេស្ប៉ាញណែនាំឲ្យឈប់ប្រើប្រាស់ក្រវ៉ាត់កដើម្បីជួយសន្សំសំចៃថាមពល!!

នាយករដ្ឋមន្ត្រីរបស់អេស្ប៉ាញ Pedro Sanchez  ទទូចឲ្យបុគ្គលិករដ្ឋ និងឯកជនឈប់ប្រើប្រាស់ខ្សែក្រវ៉ាត់ក ព្រោះវាជាវិធានការមួយដើម្បីសន្សំសំចៃថាមពលសម្រាប់រដូវក្ដៅ កត្តានេះត្រូវបានរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។

លោក Pedro Sanchez បាននិយាយថា រដ្ឋាភិបាលនឹងដាក់ចេញវិធានការសន្សំសំចៃថាមពលជាបន្ទាន់នៅថ្ងៃចន្ទ ទី01 ខែសីហា ឆ្នាំ2022ខាងមុខនេះ បន្ទាប់ពីប៉ុន្មានសប្តាហ៍កន្លងមកប្រទេសអេស្ប៉ាញប្រឈមមុខទៅនឹងសីតុណ្ហភាពខ្ពស់បំផុត កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ2022 សីតុណ្ហភាពក្នុងទីក្រុង Madrid បានឡើងដល់ 36 អង្សារសេ និង 39 អង្សាសេក្នុងទីក្រុង Seville ។

លោកនាយករដ្ឋមន្ត្រីមានប្រសាសថា ការឈប់ចងខ្សែក្រវ៉ាត់កវាអាចជួយឲ្យយើងអ្នកមានអារម្មណ៍ត្រជាក់ ពេលនោះវាបានកាត់បន្ថយថ្លៃដើមក្នុងវិស័យថាមពល ព្រោះម៉ាស៊ីនត្រជាក់នឹងមានប្រើប្រាស់កាន់តែតិចទៅៗ ។

ដោយឡែកអេស្ប៉ាញមិនមែនជាប្រទេសដំបូងដែលចាត់វិធានការបែបនេះនោះទេ ដោយក្នុងឆ្នាំ2011 ប្រទេសជប៉ុនបានចាប់ផ្តើមយុទ្ធនាការ ‘Super Cool Biz’ ដើម្បីលើកទឹកចិត្តបុគ្គលិកការិយាល័យនានាស្លៀកសម្លៀកបំពាក់ស្រាលៗស្ដើងៗនៅរដូវក្តៅ ។

Leave a Reply

Your email address will not be published. Required fields are marked *